Banner KNP Detail Top

ឃាត់ជនសង្ស័យក្នុងអំពើប្លន់ ចំនួន០៨នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត

ឃាត់ជនសង្ស័យក្នុងអំពើប្លន់ ចំនួន០៨នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី១៦ មីនា ឆ្នំា២០២៣ នេះ ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី ។ នេះបើតាមមន្ត្រីការិយាល័យជំនាញនេះប្រាប់ឲ្យដឹង។ ក្រុមជនសង្ស័យទាំង០៨នាក់នេះ ត្រូវកម្លាំងរបស់លោកធ្វើការស្រាវជ្រាវ រហូតតាមឃាត់ខ្លួនបានជបន្តបន្ទាប់ ក្នុងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៥ មីនា ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងកាខេត្ត ។ លោកបានបញ្ជាក់ថា ក្រុមនេះត្រូវបានសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធក្នុងអំពើ «ប្លន់» អ្នកដំណើរតាមដងផ្លូវ នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មីនា នៅក្បែរផ្សារ«វត្តតាមិម» ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ដែលជនរងគ្រោះឈ្មោះ ចាន់ សុខលីម ហៅ ចិន ប្រុសអាយុ១៩ឆ្នាំ នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ។
ជនសង្ស័យទាំង០៨នាក់ ដែលត្រូវបញ្ជូនទៅប្រគល់ជូនតុលាការនៅពេលនេះ ១-ឈ្មោះសឿម ម៉េងលី ហៅ សី ធំ ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ ម៉េង សី ហៅសឺ តូច ភេទប្រុស អាយុ២១ឆ្នាំ ៣-ឈ្មោះ អឿង រ៉ាវីត ប្រុសអាយុ២៤ឆ្នាំ ៤-ឈ្មោះ យឹម ដារ៉េត ភេទប្រុស អាយុ១៦ឆ្នាំ ៥-ឈ្មោះ នឿត ប្រុសវីត ភេទប្រុស អាយុ២០ឆ្នាំ ៦-ឈ្មោះ ឆៃ សុធា ហៅ អេន ភេទប្រុស អាយុ២៣ឆ្នាំ ៧-ឈ្មោះ ម៉ឹង សីហា ហៅ ប៉ែត ភេទប្រុស អាយុ១៧ឆ្នាំ និង៨-ឈ្មោះ ម៉ឹង កក្កដា ហៅ ប៉ឹក ភេទប្រុស អាយុ១៨ឆ្នាំ ។
ចម្លើយសារភាព ក្រុមនេះនៅមានបក្សពួកជាច្រើននាក់ទៀត ដែលកំពុងសំងំលាក់ខ្លួន ។ ចម្លើយសារភាពរបស់ក្រុមចោរហារយខាងលើនេះបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ មីនា ពួកខ្លួនពិតជាបានដេញតាមជនរងគ្រោះ ហើយស្ទាក់«ប្លន់»នៅម្ដុំផ្សារវត្តតាមិម ខាងលើនេះមែន ។ ក្រុមជនអន្ធពាលបានរៀបរាប់ថា ពួកខ្លួនបានជិះម៉ូតូទាំងហ្វូងតាមជនរងគ្រោះខាងលើ លុះដល់ចំណុចកើតហេតុក៏កាក់ឲ្យឈប់ រួចចុះកាប់ជនរងគ្រោះត្រូវជាច្រើនកាំបិត។
គ្រានោះជនរងគ្រោះជិះទម្លាក់ទឹកអូរ ហើយរត់ចោល ទើបពួកខ្លួនកាប់ផ្ដាច់យកកន្ទុយម៉ូតូដែលជាប់ទាំងស្លាកលេខ និង ប្លន់បានទូរស័ព្ទមួយគ្រឿងផងដែរ រួចនាំគ្នាជិះគេចខ្លួនតែម្ដង លុះមួយថ្ងៃក្រោយក៏ត្រូវសមត្ថកិច្ចតាមចាប់ពួកខ្លួនដល់ផ្ទះ ជាបន្តបន្ទាប់ ។ លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបាននិយាយថា អំពើស្ទាក់ប្លន់តាមដងផ្លូវកណ្ដាលអធ្រាត្រ ដែលបង្កដោយក្រុមក្មេងពាលទាំងហ្វូងខាងលើនេះ ហាក់បង្ហាញពីភាពឃោរឃៅយ៉ាងខ្លាំងដល់ជនរងគ្រោះ ព្រោះតែចង់បានស្លាកលេខម៉ូតូ និងទូរស័ព្ទ០១គ្រឿង។
មូលហេតុដែលពួកគេប្លន់យកតែស្លាកលេខម៉ូតូនេះ គឺ ពួកគេមានផែនការយកស្លាកលេខនេះ ទៅបំពាក់លើម៉ូតូដទៃទៀត ដែលពួកគេប្លន់ ឬ លួចបានពីជនរងគ្រោះលើកក្រោយៗទៀត។ បានន័យថា បើយោងលើចម្លើយសរភាពរបស់ក្រុមនេះ គឺពួកគេកំពុងរៀបផែនការតាមស្ទាក់«ប្លន់»អ្នកដំណើរដទៃទៀតក្នុងពេលខាងមុខនេះ។ ប៉ុន្តែសំណាងល្អដែលកម្លាំងរបស់លោកបង្ក្រាបបានមុន ។
សូមបញ្ជាក់ថា គ្រាន់តែរយៈពេល១៣ថ្ងៃ ដើមខែមីនា ឆ្នាំ២០២៣ អំពើ«ប្លន់»បានកើតឡើងចំនួន០៥លើកផ្ទូនៗ នៅក្នុងខេត្តបាត់ដំបង។ ក្នុនោះ នៅក្នុងក្រុងបាត់ដំបង កើតឡើងចំនួន០៣លើក នៅស្រុកសំពៅលូន បានកើតឡើងចំនួន០១លើក និង នៅស្រុកសង្កែ បានកើតឡើងចំនួន០១លើក។ ប៉ុន្តែយ៉ាងណា អំពើ«ប្លន់» ដែលសុទ្ធតែជាបទល្មើសឧក្រិដ្ឋទាំង០៥លើកនេះ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បង្ក្រាបបាន០១ករណីហើយ ដែលកើតឡើងនៅស្រុកសង្កែ ខណៈកម្លាំងជំនាញមួយចំនួន នៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងដេកលក់ តែខ្លាំងពូកែខាងរត់ការដោះមនុស្សនៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង