Banner KNP Detail Top

ស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែង ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែង ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ខេត្តប៉ៃលិន៖ កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងវេនប្រចាំបញ្ជា និងកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិនបានចុះល្បាតក្នុងភូមិសាស្រ្តក្រុងប៉ៃលិននៅចន្លាះម៉ោង១២និង០០នាទីដល់ម៉ោង០៤និង០០នាទីទៀបភ្លឺ ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗរហូតដល់វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្របានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី នៅចំណុចសួនកុមារទល់មុខសាលាខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សើ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅបច្ចុប្បន្ននៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។កម្លាំងនគរបាលជំនាញបានបន្តថា ជនសង្ស័យក្រោយពីឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖
១-ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន០១កញ្ចប់តូច ទម្ងន់០,៥៩ក្រាម(ថ្លឹងទាំងសំបកថង់)។
២-ទូរស័ព្ទដៃម៉ាកIphone Xsmax ចំនួន០១គ្រឿង។
៣-ម៉ូតូម៉ាកហុងដាឃ្លីក សេ៊រីឆ្នាំ២០២១ ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 1AQ-8106 ចំនួន០១គ្រឿង។
ករណីនេះ នគរបាលជំនាញបានស្នើសុំយោបល់លោកស្នងការដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរនិងអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង