Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស នៅបាត់ដំបង

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស នៅបាត់ដំបង


បាត់ដំបង: យោងតាមផេក អគ្គការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួច (លួចយកទ្រព្យសម្បត្តិ) មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ គឺ គឹមលាន ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បាត់បង់ទ្រព្យសម្បត្តិរួមមាន៖ ខ្សែដៃប្លាទីនចំនួន០១ខ្សែ, ចញ្ចៀនប្លាទីនចំនួន ០១វង់ ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៀង ប្រុស ហៅ ជុយ នៅចំណុចក្រុមទី១៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចពិតប្រាកដមែន។ សម្ភារ:ដកហូតបានរួមមាន៖ -ខ្សែដៃប្លាទីនចំនួន ០១ខ្សែ -ចិញ្ចៀនប្លាទីនចំនួន ០១វង់ ។
ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង