Banner KNP Detail Top

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ យុវជនម្នាក់ ដែលធ្វើសកម្មភាពចូលលួចម៉ូតូប្រជាពលរដ្ឋដល់ក្នុងចំការ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ផងដែរ។

ឃាត់ខ្លួនយុវជនម្នាក់ ដែលធ្វើសកម្មភាពចូលលួចម៉ូតូ ប្រជាពលរដ្ឋដល់ក្នុងចំការ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ យុវជនម្នាក់ ដែលធ្វើសកម្មភាពចូលលួចម៉ូតូប្រជាពលរដ្ឋដល់ក្នុងចំការ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ផងដែរ។
សូមរម្លឹកថា យុវជនសង្ស័យត្រូវបានកម្លាំងជំនាញស្រុកកំរៀង ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ០៨ ភូមិ ដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនសង័្សយឈ្មោះ ប៊ុន ឈឿន ភេទប្រុស អាយុ ២១ឆ្នាំ រស់ នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ និងដកហូតបានម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ ២០១២ មាន លេខតួ 8688462 ពាក់ស្លាកលេខ 1D- 12 23 និងនាំមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។
មូលហេតុដែលនាំទៅដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១២និង៥០នាទីនៅចំណុចក្រុមទី០៨ភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ជនសង័្សយខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះក្នុងខណៈដែលគាត់ទុកនៅក្នុងដីចំការរបស់គាត់ហើយពេល ដឹងថាបាត់គាត់បានរាយការណ៍ដល់សមត្ថកិច្ចនគរបាលស្រុក ភ្លាមៗសមត្ថកិច្ចនគរបាលស្រុក រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាសែន បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង