Banner KNP Detail Top

អ្នកនាង ដេនី ក្វាន់ បានទម្លាយនូវមុខមាត់ និងទំនាក់ទំនងពិតជាបុរសវ័យក្មេងមួយរូប

អ្នកនាង ដេនី ក្វាន់ បានទម្លាយនូវមុខមាត់ និងទំនាក់ទំនងពិតជាបុរសវ័យក្មេងមួយរូប

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់គេឃើញនាង ដេនី ក្វាន់ បញ្ចេញរូបភាពស្និទ្ធស្នាលជាមួយបុរសវ័យក្មេងរូបសង្ហាមួយរូបជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។ នាងតែងតែព្យាយាមលាក់បាំងពីមុខមាត់ពីបុរសរូបនោះ មិនអោយមហាជនបានឃើញឡើយ ខណៈពេលដែលគេបានដាក់ការសង្ស័យថា បុរសម្នាក់នេះ ប្រាកដជាគូស្នេហ៍ថ្មីរបស់នាង បើទោះបីជានាងព្យាយាមលាក់បាំងក៏ដោយ។
ក្រោយវាំងននខ្មៅ នាង ដេនី ក្វាន់ ក៏បានចេញមុខបញ្ជាក់ការពិតពីអត្តសញ្ញាណបុរសនេះហើយ ដោយនៅក្នុងនោះ នាងនឹងបុរសរូបនេះ មិនមានទំនាក់ទំនងស្នេហាដូចការសង្ស័យនោះឡើយ ពោលគឺបុរសរូបនេះ គ្រាន់តែជាអ្នករួមការងារថតជាមួយនាងតែប៉ុណ្ណោះ។
ជាមួយនឹងការបង្ហាញរូបភាពមុខមាត់ពិតជាមួយបុរសម្នាក់នោះ ដេនី ក្វាន់ ក៏បានភ្ជាប់សារបង្ហោះតាមបណ្តាញសង្គម ដោយប្រាប់មហាជនពីរឿងរ៉ាវនេះថា អគុណប្អូនប្រុស Visa (ឈ្មោះបុរសដែលថតកៀកកើយជាមួយនាង) ដែលរួមការងារជាមួយបង។ នាងបញ្ជាក់ថា ពីរឆ្នាំមុន ធ្លាប់ថតជាមួយគ្នាម្តងហើយ នេះជាលើកទី២ហើយ ដែលបានរួមការងារជាមួយគ្នាម្តងទៀត នេះគ្រាន់តែជាការថតទេ សូម fan fan កុំយល់ច្រឡំអី តាមពិត Mommy នៅ Single ដដែលទេ អ្នកតាមញ៉ែកុំទាន់សេដ អាចញ៉ែបន្តទៀតបាន ឱកាសនៅមានដដែលទេ។
ដេនី ក្វាន់ ទើបតែបែកបាក់ជាមួយនឹងគូស្នេហ៍វ័យចំណាស់មួយរូប កាលពីពេលថ្មីៗ ដោយបានបន្សល់ទុកកូនម្នាក់ ដែលកំពុងស្ថិតក្រោមការមើលថែរបស់នាងនាពេលបច្ចុប្បន្ននេះ។ បើទោះបីជាជួបរឿងស្នេហាមិនសមប្រកបជាបន្តបន្ទាប់នាពេលនេះក៏ដោយ ប៉ុន្តែ ដេនី ក្វាន់ នៅតែប្រកាសជំហរបើកបេះដូងទទួលយកស្នេហ៍ថ្មីបន្តទៀត ក្នុងពេលដែលនាងក៏ធ្លាប់ប្រកាសពីការចង់បានកូនម្នាក់ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង