Banner KNP Detail Top

ចាប់ខ្លួនបានម្នាក់ ករណីនាំគ្នា៣នាក់ ជួលរថយន្តគេជិះ១ខែ ៤៥០ដុល្លារ បែរជាយកទៅលក់ រីឯ២នាក់ទៀត ប្រកាសស្វែងរកចាប់ខ្លួន នៅខេត្តកណ្តាល

ចាប់ខ្លួនបានម្នាក់ ករណីនាំគ្នា៣នាក់ ជួលរថយន្តគេជិះ១ខែ ៤៥០ដុល្លារ បែរជាយកទៅលក់ រីឯ២នាក់ទៀត ប្រកាសស្វែងរកចាប់ខ្លួន នៅខេត្តកណ្តាល

(កណ្ដាល)៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នំា២០២៣នេះ ចាប់ខ្លួនបានម្នាក់ ករណីនាំគ្នា៣នាក់ ជួលរថយន្តគេជិះ១ខែ ៤៥០ដុល្លារ បែរជាយកទៅលក់ រីឯ២នាក់ទៀត ប្រកាសស្វែងរកចាប់ខ្លួន ។
ជនរងគ្រោះក្នុងរឿងរ៉ាវមួយនេះ ឈ្មោះ ឆាយ សោភ័ណ្ឌ ភេទស្រីអាយុ៣៨ឆ្នាំ នៅផ្ទះលេខ២៧D ផ្លូវលេខ53 BTសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនជាប់ចោទចំនួន៣នាក់ បានមកជួលរថយន្តគេដើម្បីយកទៅជិៈ លុះដាច់លុយបែកគំនិតយកទៅលក់!។ ចុងក្រោយ លុយឈ្នួលក៏មិនបង់រថយន្តក៏មិនយកឱ្យគេវិញ បច្ចុប្បន្ន បក្ខពួកម្នាក់ កំពុងជាប់ពន្ធនាគារ ខេត្តកណ្ដាល ខណៈ២នាក់ទៀតគេចខ្លួន!។
រីឯជនជាប់ចោទទាំង៣នាក់ ៖
ទី១៖ ឈ្មោះ អំ វុធថា ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ លេខ010 5415 02 ចុះថ្ងៃទី12.05.2006។ នៅផ្ទះលេខ(545A )ផ្លូវលេខ05 ក្រុម04ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(គេចខ្លួន)។
២៖ ឈ្មោះ យាន សារិន ភេទស្រីអាយុ ៣៣ឆ្នាំ នៅភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាន់អត្តសញ្ញាណប័ណ្ណ លេខ 020 823225 ចុះថ្ងៃទី27.08.2010(គេចខ្លួន)។
និងទី៣៖ ឈ្មោះ អ៊ែល សំអឿន ភេទប្រុសអាយុ៣៩ឆ្នាំ នៅផ្ទះលេខ ២៦១ ក្រុម៥ ភូមិរតនៈ សង្កាត់កោះខ្សាច់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ឃុំខ្លួន)។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដើមចមដំបូងកាលពីកំឡុង ឆ្នាំ២០១៤ ជនសង្ស័យទាំង០៣នាក់ខាងលើ ។ បានឃុបឃិតគ្នា មកជួលរថយន្តរបស់ខ្លួន ម៉ាក Camry ឆ្លាមពណ៌ប្រផេះ ផលិតឆ្នាំ 1997 ពាក់ផ្លាកលេខ ភ្នំពេញ-2L 1510 ដោយព្រមព្រៀង ក្នុងតម្លៃប្រាក់ឈ្នួល ១ខែ ៤៥០$។
ពោលគឺក្នុងចំណោម បក្ខពួកទាំង៣នាក់ មានអ្នកឈរឈ្មោះជួល.មានអ្នកធានា.និងមានអ្នកធ្វើសាក្សី។ បើតាមជនរងគ្រោះ ក្រោយជួលរថយន្តទៅហើយ បែរជាក្រុមជនជាប់ចោទមិនបានគោរព តាមកិច្ចសន្យានោះទេ!។
ដោយលុយប្រាក់ឈ្នួល ក៏មិនបានបង់ឱ្យជនរងគ្រោះ លើសជាងនេះទៅទៀត ពួកគេបានយករថយន្ត ដែលជួលនោះ ទៅលក់បាត់ហើយគេចខ្លួនរហូត គ្មានដំណឹងទាក់ទងមិនបាន។ រហូតដល់ឆ្នាំ២០១៩ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅតុលាការខេត្តកណ្ដាល ទន្ទឹមនិងនោះ មន្ត្រីតុលាការ បានអនុវត្តនីតិវិធី ស្របពេលដែលក្រុមជនជាប់ចោទកំពុងគេចខ្លួន!។


ក្នុងនោះនៅឆ្នាំ២០២១ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តកណ្ដាល។
បានសម្រេចផ្ដន្ទាទោស ពួកគេឱ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗចំនួន១ឆ្នាំជាកំហិត ពីបទ”រំលោភលើទំនុកចិត្ត” ដែលបានប្រព្រឹត្ត នៅភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីឆ្នាំ២០១៥ តាមមាត្រា៣៩១ និង៣៩២ នៃក្រមព្រហ្មទណ្ឌ។ ហើយលោកស្រី ពេជ ម៉ារ៉ែន ចៅក្រមជំនុំជម្រះ ក៏បានចេញដីកា បង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទទាំង ៣នាក់ខាងលើផងដែរ!។
ទោះជាយ៉ាងណាក្ដី នៅថ្ងៃទី០៣.០៨.២០២២ សមត្ថកិច្ចប៉ូលិសស្រុកខ្សាច់កណ្ដាល បានចាប់ខ្លួនឈ្មោះ អ៊ែល សំអឿន តាមសាលក្រមរបស់តុលាការ ខណៈបក្ខពួក២នាក់ ទៀត កំពុងរត់គេចខ្លួន!។
ពាក់ព័ន្ធករណីនេះ ជនរងគ្រោះសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ។ ប្រសិនជាបានជួបឬប្រទះឃើញជនជាប់ចោទឈ្មោះ អំ វុធថា ភេទប្រុសនិង ឈ្មោះ យាន សារិន ភេទស្រី ។ សូមផ្ដល់ព័ត៌មានមកខ្លួន ឬសមត្ថកិច្ចដើម្បីចាប់ខ្លួនពួកគេ ឱ្យមកទទួលទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង