Banner KNP Detail Top

ជនសង្ស័យ ០២នាក់ គេអះអាងជាប្ដី-ប្រពន្ធ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសគ្រឿងញៀន

ជនសង្ស័យ ០២នាក់ គេអះអាងជាប្ដី-ប្រពន្ធ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសគ្រឿងញៀន

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី១៧ មីនា នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ជាមួយនឹងការរឹបអូសបាននូវវត្ថុតាងមួយចំនួនផង ។
ជនសង្ស័យទាំង០២នាក់ប្ដី-ប្រពន្ធ ប្ដីឈ្មោះ ធួន ឌូសេត អាយុ៣៥ឆ្នាំ និង ប្រពន្ធឈ្មោះ អែម ស្រីពៅ អាយុ៣៣ឆ្នាំ រស់នៅចំណុចកើតហេតុ ។ ពីរនាក់ប្ដី-ប្រពន្ធនេះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយថ្នាំញៀ.នប្រភេទ «ICE ឬ ម៉ាទឹកកក»ចំនួន០២កញ្ចប់ ត្រូវបានមន្ត្រីជំនាញដកហូតពីជនសង្ស័យភ្លាមៗនៅពេលត្រូវឃាត់ខ្លួន។
ជនសង្ស័យពីរនាក់ប្ដីប្រពន្ធ បានសារភាពទទួលស្គាល់នូវវត្ថុតាងទាំងនោះ ពិតជារបស់ខ្លួនមែន ដែលកំពុងត្រៀមលក់ដូរបន្តឲ្យម៉ូយរបស់ខ្លួន តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ បើតាមមន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ថា ជនសង្ស័យពីរនាក់ប្ដីប្រពន្ធនេះ មានមុខរបរមិនពិតប្រាកដទេ តែ០២នាក់ប្ដីប្រពន្ធនេះ ក៏ជាប់ក្នុងការតាមឃ្លាំមើលជាប្រចាំរបស់កម្លាំងជំនាញ ជាមុខសញ្ញាជូញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋានដែរ។ ដូច្នេះហើយ ទើបពេលនេះ ជាប់អន្ទាក់សមត្ថកិច្ចតែម្ដង ជាមួយនឹងគ្រឿងញៀនចំនួន០២កញ្ចប់ ៕

អត្ថបទដែលជាប់ទាក់ទង