ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី៤០០ ទៅ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត
ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី៤០០ ទៅ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត
ខេត្តមណ្ឌលគិរី ៖ នេះបើយោងតាមផេកក្រសួងបរិស្ថានបានផ្សាយនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី៤០០ ទៅ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែងដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី។
ក្រសួងបរិស្ថានបានបន្តទៀតថា តំបន់ទាំងនេះមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនជាង ៧០ ក្បាល។
ដំរីអាស៊ីត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារដល់ការរស់រាននៃប្រភេទសត្វផ្សេងៗទៀតនៅក្នុងដែនជម្រករបស់វា។ដំរីមានតួនាទីជាសត្វពង្រាយគ្រប់ពូជក្នុងប្រពន្ធ័អេកូឡូស៊ី។ វាបើកកកាយដីច្រាប អំណោយផលដល់សត្វដ៏ទៃទៀតប្រើប្រាស់។
ដំរីអាស៊ីកំពុងតែទទួលរងការគំរា.មកំហែ.ងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)៕