Banner KNP Detail Top

អគ្គីភ័យលេបត្របាក់ ផ្ទះមួយខ្នងទាំងស្រុង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

អគ្គីភ័យលេបត្របាក់ ផ្ទះមួយខ្នងទាំងស្រុង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

( ព្រៃវែង )៖ នៅ ថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០២៣ ហេតុការណ៍គ្រោះថ្នាក់ ដោយអគ្គីភ័យបានឆាប់ឆេះផ្ទះមួយខ្នង ដែលទំហំ ទទឹង ០៥ ម៉ែត្រ បណ្តោយ ០៧ ម៉ែត្រ ធ្វើអំពី សសរបៃតុង គ្រឿងឈើលាយដែក ដំបូលប្រក់ស័ង្គសី ឆេះត្រឹមតែរយៈពេលមិនដល់ ១ម៉ោងផង គឺឆេះខ្ទិចអស់រលីង សល់តែផេះ ស្ថិតនៅក្នុង ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ម្ចាស់ផ្ទះដែលរងគ្រោះដោយសារអគ្គីភ័យនោះ ឈ្មោះ ស៊ាន បាន់ ភេទប្រុស អាយុ ៤២ ឆ្នាំ និង ប្រពន្ធ ឈ្មោះ ហេង ឡង អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យមួយនេះ មិនមែន ដោយសារភ្លើងចង្រ្កាន ឬ ទុសេខ្សែរភ្លើងឡើយដោយពួកគាត់ បានដាក់ការសង្ស័យនៃការឆាបឆេះនេះថា មិនមែនជាយថាហេតុទេ ! ហើយពួកគាត់បានស្នើរសុំអោយសមត្ថកិច្ចជំនាញមេត្តា ជួយស៊ើបអង្កេត រកមូលហេតុអោយបានច្បាស់លាស់ នៃ ការឆាបឆេះនេះផង ។ ចំណែក លោក វង្ស សារ៉ុន នាយប៉ុស្តីរដ្ឋបាលឃុំចាម បានប្រាប់សារព័ត៌មានយើងថា មូលហេតុនៃការគ្រោះថ្នាក់អគ្គីភ័យនេះ នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ លោកបានបន្តទៀតថា ពេលនេះ សមត្ថកិច្ចជំនាញ កំពុងតែស៊ើបអង្កេត និង ស្រាវជ្រាវ រកមូលហេតុអោយបានពិតប្រាកដ ។
លោក ស៊ាន បាន់ និង ប្រពន្ធ ឈ្មោះ ហេង ឡង ជាជនរងគ្រោះ បានរៀបរាប់ទាំងក្តីសោកស្តាយថា ៖ អគ្គីភ័យដែលឆាបឆេះផ្ទះរបស់គាត់ទាំងស្រុងនេះ គឺគាត់បានរងការខូចខាត នូវទ្រព្យសម្បត្តិមានតំលៃជាច្រើនដូចជា ៖ ១/ ឆេះលុយដុងអស់ជាង ៤០០ លានដុង ( គិតជាលុយខ្មែរប្រហែល ៦៨ លានរៀល ) ២/ ខ្សែរដៃប្លាក់ទិន ទម្ងន់ ០១តំឡឹង ចំនួន ០១ខ្សែរ ៣/ ឆេះលុយខ្មែរ អស់ប្រហែល ០៧លានរៀល រូមទាំងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត ដែលនៅក្នុងផ្ទះ គឺឆេះទាំងស្រុងតែម្តង មិនអាចជួយសង្គ្រោះបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង