Banner KNP Detail Top

រថយន្តRange Rover ឆេះច្រើនជាងគេ នៅលើផ្លូវល្បឿនលឿន

រថយន្តRange Rover ឆេះច្រើនជាងគេ នៅលើផ្លូវល្បឿនលឿន


កាលពីរសៀលថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៣ ចំនុចជិតផ្លូវ ច្រកចេញ-ចូល បង់ប្រាក់ក្រុងភ្នំពេញ ចម្ងាយជិត២គីឡូម៉ែត្រ មានរថយន្តRANGE ROVER មួយគ្រឿងទៀតបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវល្បឿនលឿន។
សូមរំលឹកថា ចាប់តាំងពីដំណើរការអោយប្រើប្រាស់ផ្លូវល្បឿនលឿននេះ មានរថយន្តចំនួនបួនគ្រឿងហើយ ដែលឆាបឆេះ ក្នុងនោះមានរថយន្ត Range Rover ចំនួនបីគ្រឿង និងរថយន្ត Mercedes មួយគ្រឿងផងដែរ។
ករណីទីមួយឆាបឆេះ កាលពីរសៀល ថ្ងៃទី០៨ខែវិច្ឆិការ ឆ្នាំ រថយន្ត Range Rover ពណ៌ខ្មៅ មួយគ្រឿង បានភ្លើងឆាបឆេះអស់ទាំងស្រុង នៅចំនុច គីឡូម៉ែត្រលេខ ៥៦ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ករណីទី២ ឆាបឆេះកាលពី ថ្ងៃទី០១ខែមីនា ឆ្នាំ២០២៣ រថយន្តម៉ាក MERCEDES BENZ C300 ពណ៍ស ពាក់ស្លកលេខ កម្ពុជា N.M.9699 ឆេះអស់ទាំងស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទិសដៅព្រះសីហនុ ភ្នំពេញ។
និងករណីទី៣ ឆេះកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី ០៣ខែ មីនា ឆ្នាំ២០២៣ មានរថយន្ត RANG ROVER ពណ៌ស ក៏ត្រូវភ្លើងឆេះអស់ទាំងស្រុង នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥៧-៥៨ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕

អត្ថបទដែលជាប់ទាក់ទង