Banner KNP Detail Top

ផ្ទះមួយខ្នងបានក្លាយជាអគ្គិភ័យ ដោយសារកូនម្ចាស់ផ្ទះបានដាំបាយ ដោយប្រើចង្ក្រានហ្គាស ហើយទុកចោល បណ្ដាលឲ្យផ្ទុះចង្ក្រានហ្គាស ឆេះសាំងនៅក្បែរកន្លែងនោះ១កាន មណ្ឌលគិរី ៖ នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ផ្ទះមួយខ្នងបានក្លាយជាអគ្គិភ័យ ដោយសារកូនម្ចាស់ផ្ទះបានដាំបាយដោយប្រើចង្ក្រានហ្គាសហើយទុកចោល បណ្ដាលឲ្យផ្ទុះចង្ក្រានហ្គាស ឆេះសាំងនៅក្បែរកន្លែងនោះ១កាន នៅត្រង់ចំណុច ភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សាយមុននេះ។ ផ្ទះដែលរងអគ្គិភ័យខាងលើ មានទំហំប្រវែង៧ម៉ែត្រ×៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះ ឈ្មោះ ឃុន សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិព្នង ប្រពន្ធឈ្មោះ គឹ ភីយូ អាយុ២៣ឆ្នាំ ជនជាតិព្នង ។ សម្ភារៈដែលខូចខាតរួមមាន ៖ ១.ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, ២.គោយន្តកន្ត្រៃចំនួន០១គ្រឿង, ៣.គ្រែដេក ចំនួន ០៣ ,៤.សាំងចំនួន០១កាន, ៥.ស្រូវមួយជម្រុក,៦.អង្ករចំនួន០៨ បេ, ៧.សម្ភារ:ប្រើប្រាស់ ក្នុងផ្ទះមួយចំនួន ។ មូលហេតុបណ្តាលអោយមានករណីអគ្គិភ័យកើតឡើង គឺបណ្តាលមកពីក្មេងដែលជាកូនម្ចាស់ផ្ទះខាងលើដាំបាយហើយទុកចោលដោយប្រើចង្ក្រានហ្គាសទើបបណ្ដាលអោយផ្ទុះចង្ក្រានហ្គាសឆេះសាំងចំនួន០១កាននៅក្បែរកន្លែងនោះ បណ្តាលអោយមានករណីអគ្គិភ័យកើតឡើងតែម្តង។ ក្រោយទទួលបានពីបានទទួលដំណឹងករណីអគ្គិភ័យនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលប៉ូស្រាបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងដោយប្រើប្រាស់ទឹកអស់ ចំនួន០២ឡានទើបរលត់ទាំងស្រុង៕

ផ្ទះមួយខ្នងបានក្លាយជាអគ្គិភ័យ ដោយសារកូនម្ចាស់ផ្ទះបានដាំបាយ ដោយប្រើចង្ក្រានហ្គាស ហើយទុកចោល បណ្ដាលឲ្យផ្ទុះចង្ក្រានហ្គាស ឆេះសាំងនៅក្បែរកន្លែងនោះ១កាន

មណ្ឌលគិរី ៖ នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ផ្ទះមួយខ្នងបានក្លាយជាអគ្គិភ័យ ដោយសារកូនម្ចាស់ផ្ទះបានដាំបាយដោយប្រើចង្ក្រានហ្គាសហើយទុកចោល បណ្ដាលឲ្យផ្ទុះចង្ក្រានហ្គាស ឆេះសាំងនៅក្បែរកន្លែងនោះ១កាន នៅត្រង់ចំណុច ភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សាយមុននេះ។ ផ្ទះដែលរងអគ្គិភ័យខាងលើ មានទំហំប្រវែង៧ម៉ែត្រ×៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះ ឈ្មោះ ឃុន សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិព្នង ប្រពន្ធឈ្មោះ គឹ ភីយូ អាយុ២៣ឆ្នាំ ជនជាតិព្នង ។
សម្ភារៈដែលខូចខាតរួមមាន ៖ ១.ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, ២.គោយន្តកន្ត្រៃចំនួន០១គ្រឿង, ៣.គ្រែដេក ចំនួន ០៣ ,៤.សាំងចំនួន០១កាន, ៥.ស្រូវមួយជម្រុក,៦.អង្ករចំនួន០៨ បេ, ៧.សម្ភារ:ប្រើប្រាស់ ក្នុងផ្ទះមួយចំនួន ។
មូលហេតុបណ្តាលអោយមានករណីអគ្គិភ័យកើតឡើង គឺបណ្តាលមកពីក្មេងដែលជាកូនម្ចាស់ផ្ទះខាងលើដាំបាយហើយទុកចោលដោយប្រើចង្ក្រានហ្គាសទើបបណ្ដាលអោយផ្ទុះចង្ក្រានហ្គាសឆេះសាំងចំនួន០១កាននៅក្បែរកន្លែងនោះ បណ្តាលអោយមានករណីអគ្គិភ័យកើតឡើងតែម្តង។
ក្រោយទទួលបានពីបានទទួលដំណឹងករណីអគ្គិភ័យនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលប៉ូស្រាបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងដោយប្រើប្រាស់ទឹកអស់ ចំនួន០២ឡានទើបរលត់ទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង