Banner KNP Detail Top

ក្រុមក្មេងទំនើង ៣នាក់ ដែលកាប់បំផ្លាញម៉ូតូនៅមុខវត្តកោះ ដោះលែងអោយមានសេរីភាពវិញហើយ តើយុត្តិធម៌មានទេ សំរាប់ជនរងគ្រោះមានទេ?

ក្រុមក្មេងទំនើង ៣នាក់ ដែលកាប់បំផ្លាញម៉ូតូនៅមុខវត្តកោះ ដោះលែងអោយមានសេរីភាពវិញហើយ តើយុត្តិធម៌មានទេ សំរាប់ជនរងគ្រោះមានទេ?

ភ្នំពេញ ៖ ក្រុមក្មេងទំនើងបីនាក់ដែលកាប់បំផ្លាញម៉ូតូនៅមុខវត្តកោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោះលែងអោយមានសេរីភាពឡើងវិញហើយ តើយុត្តិធម៌មានទេសំរាប់ជនរងមានទេ? បំពុលសង្គមមានចិត្តកាចសាហាវមួយក្រុមមានគ្នាប្រហែលជាង២០នាក់ កាលពីថ្ងៃទី០៩ ខែមីនាឆ្នាំ២០២៣ បាននាំគ្នាដេញកាប់ជនរងគ្រោះបណ្តាលអោយរងរបួសជើង និងរួមគ្នាកាប់បំផ្លាញម៉ូតូស្តុបពីព័ណក្រហមខ្ចេចខ្ទី របស់ជនរងគ្រោះបណ្តាលអោយខូចខាតជាច្រើនកន្លែង នៅចំណុចមុខក្លោងទ្វារវត្តកោះ ផ្លូវលេខ ១៧៨ សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បានប្រមាណ០៥ ថ្ងៃក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនរគបាលរាជធានីភ្នំពេញ ស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ។ ភ្នំពេញដើម្បីបន្តនីតិវិធីទៅតាមច្បាប់ ប៉ុន្តែនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣ ក្រុមក្មេងទំនើងបំពុលសង្គមមានចិត្តកាចសាហាវទាំងនោះត្រូវបាន (លោក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដោះលែងអោយមានសេរីភាពឡើងវិញហើយ) ដូចពាក្យចាស់លោកតែងនិយាយថា ប៉ូលីសខំចាប់ តុលាការខំលែង តើអោយប្រជាពលរដ្ឋទន់ខ្សោយមានអ្វីសង្ឃឹមទៀត បើចាប់លែងៗនោះ…? តើធ្វើយ៉ាងណាទើបក្មេងទំនើងដ៏ទៃទៀតរៀងចាល លែងហ៊ានប្រព្រឹត្តអំពើឃោឃៅបែបនេះតទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង