Banner KNP Detail Top

បង្រ្កាបទីតាំងកន្លែងអារច្រៀកឈើខុសច្បាប់មួយកន្លែង ដោយរឹបអូសវត្ថុតាង ដើម្បីយកទៅបន្តនីតិវិធី និងបន្តតាមស្រាវជ្រាវក្រុមជនប្រព្រឹត្ត

បង្រ្កាបទីតាំងកន្លែងអារច្រៀកឈើខុសច្បាប់មួយកន្លែង ដោយរឹបអូសវត្ថុតាង ដើម្បីយកទៅបន្តនីតិវិធី និងបន្តតាមស្រាវជ្រាវក្រុមជនប្រព្រឹត្ត

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចសហការចុះពិនិត្យនិងបង្រ្កាបទីតាំងម៉ាស៊ីនអារច្រៀកឈើនេះ ធ្វើឡើងនាថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចដីឡូត៍មានផ្ទះតៀម១ខ្នង ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីសង្កាត់ក្រោមឱវាទ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បង្រ្កាបទីតាំងកន្លែងអារច្រៀកឈើខុសច្បាប់មួយ កន្លែងដោយរឹបអូសវត្ថុតាងដើម្បីយកទៅបន្តនីតិវិធី និងបន្តតាមស្រាវជ្រាវក្រុមជនប្រព្រឹត្តយកមកអនុវត្តច្បាប់ ។
យោងតាមកំណត់ហេតុក្រុមការងារចុះផ្ទាល់ លទ្ធផលៈ កម្លាំងដកហូតម៉ាស៊ីនម៉ាក យ៉ាន់ម៉ា ០១គ្រឿង កង់យោង ៦០ស.ម ០១គ្រឿង ថាសច្រៀក៥០ស.ម ១គ្រឿង ក្បាលបូមទឹក០១ ធុងសាំង០១ ឈើអារប្រភេទ(ខ្លុង)០,៧០ម៉ែត្រត្រីគុណ ឈើមូលប្រភេទ(ខ្លុង)ទំហំគល់ អង្កត់ផ្ជិតធំជាង១០ស.ម ចំនួន១៨ដើម ។
វត្ថុតាងទាំងអស់ដឹកយកទៅរក្សាទុកបណ្ណោះអាសន្ន ដើម្បីរង់ចាំបន្តនីតិវិធី នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ចំណែកឯក្រុមជនប្រព្រឹត្តយើងបន្តធ្វើការស្រាវជ្រាវ ។ ទោះជាយ៉ាងណាក្ដី ប្រភពព័ត៌មានពីប្រជាពលរដ្ឋភូមិដំបូក១០០ ម្ចាស់ផ្ទះឈ្មោះ ឌីណា ភេទប្រុស អាចជាក្រុមជនប្រព្រឹត្ត(អារច្រៀកឈើ) ប៉ុន្តែមានថៅកែនៅពីក្រោយខ្ចងដើម្បីចំណាយលុយឱ្យធ្វើ ដែលមានទីលំនៅ ភូមិបឹង
ស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដូច្នេះដូចជាមិនលំបាកក្នុងការស្រាវជ្រាវនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង