Banner KNP Detail Top

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជា……

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជា……


ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានសូមឱ្យសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាព ឱ្យបានគង់វង់ និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹក នៅថ្ងៃបោះ ឆ្នោត ដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាសម្រេចបាន នូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយ ប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ។
ការស្នើសុំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ខណៈលោកអញ្ជើញជា អធិបតី ក្នុងពិធីសំណេះសំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជន កម្ពុជា ជិត ៤.០០០ នាក់ នៅទីធ្លាខាងត្បូងជាប់ស្នាក់ការគណបក្សសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នេះជាការយល់ឃើញត្រូវ របស់បងប្អូន ដែលបានសម្រេចចិត្ត ចូលមករួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើនជឿនលឿន ទៅតាមគោលនយោ បាយ របស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណា ឱ្កម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីទុក្ខវេទនាយ៉ាងខ្លាំងបំផុត របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងរបបប៉ុល ពត ដោយត្រូវបានប៉ុលពត បង្អត់អាហារ ការកាប់សម្លាប់ យ៉ាងព្រៃផ្សៃអស់រាប់លាននាក់ និងលើកឡើងពីវីរៈភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពតនេះ និងបានកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចនៅបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋ ពីការរីករាលដាលពីជំងឺកូវីដ-១៩ ថែមទៀត។ នេះជាមោទនភាព ដែលយើងមានមេដឹកនាំបក្ស និងមេដឹកនាំប្រទេស មានគុណធម៌ល្អបែបនេះ។
លោក ឃួង ស្រេង ក៏បានលើកឡើង ពីវិនាសកម្មដែលផ្តើមចេញពីសង្គ្រាម និងពន្យល់ ប្អូនៗ ឱ្យយល់ពីតម្លៃនៃសុខសន្តិភាព ពោលគឺ បើមិនមានសន្តិភាពទេ កម្ពុជាមិនមាន អ្វីទាំងអស់ កុំថាឡើយការអភិវឌ្ឍ សូម្បីតែការជួបជុំគ្នាបែបនេះ ក៏មិនបានផង ។ ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះ ឱ្យបានគង់វង់ និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹក នៅថ្ងៃបោះ ឆ្នោត ឆ្នាំ២០២៣ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោក ធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បានមានប្រសាសន៍បញ្ជាក់ថា៖ សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាស ក្នុងកម្មវិធីនេះ មានចំនួន ៣,៣៧៦ នាក់ ស្រី ១,៦៤៩ នាក់ (សមាជិកគណបក្សថ្មី ជាយុវជនចំនួន ២,៤១១នាក់ ដែល ក្នុងនោះ យុវជនជាសិស្សទម្លាក់ពីរាជធានី ចំនួន ៤៤៣ នាក់) មកពី ៥ សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ៕

អត្ថបទដែលជាប់ទាក់ទង