Banner KNP Detail Top

ឧត្តមសេនីយ៍ទោយោធាពាក់ផ្កាយ២ ម្នាក់ ឃាត់ខ្លួនពាក់ព័ន្ធករណី ប្រើអំពើហិង្សាលើក្រុមគ្រួសារ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ

ឧត្តមសេនីយ៍ទោយោធាពាក់ផ្កាយ២ ម្នាក់ ឃាត់ខ្លួនពាក់ព័ន្ធករណី ប្រើអំពើហិង្សាលើក្រុមគ្រួសារ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោយោធារូបនេះ មានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ភេទប្រុស អាយុ៥៦ឆ្នាំ បម្រើការងារនៅនាយកដ្ឋានសរុប នៃក្រសួងការពារជាតិ មានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សំណុំរឿងនេះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថចាត់បញ្ជូនមកដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមករា រួចហើយ ចំណែកមន្ត្រីយោធាដែលពាក់ផ្កាយ២ នោះ នឹងត្រូវនាំខ្លួនទៅសាកសួរនៅព្រឹកនេះ។
ដើមបណ្តឹងក្នុងសំណុំរឿងអំពើហិ.ង្សានោះ គឺមានជនរងគ្រោះចំនួន៣នាក់ ទី១- ប្រពន្ធ ទី២- ប្អូនថ្លៃ និងទី៣-ក្មួយស្រី។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ អឿង ប៉ុលភិវឌ្ឍន៌ បានមកផ្ទះ ហើយក៏កើតមានទំនាស់ពាក្យសំដីជាមួយក្មួយស្រី ប្អូនថ្លៃ និងប្រពន្ធ រហូតឈានដល់ប្រើអំពើហិ.ង្សាទៅលើក្រុមគ្រួសារទៀតផង។ យប់ថ្ងៃកើតហេតុនោះ ជនរងគ្រោះក៏បានទាក់ទងទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋាន ឲ្យទៅជួយអន្តរាគមន៍ ដើម្បីទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ លុះពេលសមត្ថកិច្ចកងរាជអាវុធហត្ថទៅដល់ ក៏បានសម្រុះសម្រួលគ្នាឲ្យភាគីទាំងពីរស្ងប់ស្កាត់ និងចូលបន្ទប់ដេករៀងៗខ្លួនទៅ។ លុះព្រឹកឡើងភ្ញាក់ពីដំណេក បុរសជាប្តីនៅតែបង្កាត់ភ្លើងទំនាស់ជាពាក្យសំដី និងប្រើអំពើហិង្សាមកលើក្រុមគ្រួសារដដែល ធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាច ទើបពួកគាត់បានទាក់ទងទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ឲ្យទៅជួយអន្តរាគមន៍ម្តងទៀត។ នៅពេលសមត្ថកិច្ចចុះទៅដល់ ក៏បានធ្វើការឃាត់ខ្លួនលោកផ្កាយ២ និងដកហូតបានអាវុធ អាកា ចំនួន២ដើម និងគ្រាប់មួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង