Banner KNP Detail Top

លោក ឯមរាម ជាអ្នកច្នៃម៉ូតត្រូវរងការរិះគន់នឹងការច្នៃ និងស្លៀកសម្លៀកបំពាក់ចូលរួមកម្មវិធីនានាដែលបានបង្ហាញពីភាពសិចស៊ី

លោក ឯមរាម ជាអ្នកច្នៃម៉ូតត្រូវរងការរិះគន់នឹងការច្នៃ និងស្លៀកសម្លៀកបំពាក់ចូលរួមកម្មវិធីនានាដែលបានបង្ហាញពីភាពសិចស៊ី


ភ្នំពេញ៖ មិនមែនលើកដំបូងទេដែលលោក ឯមរាម ដែលកន្លងមកជាអ្នកច្នៃម៉ូតត្រូវរងការរិះគន់នឹងការច្នៃ និងស្លៀកសម្លៀកបំពាក់ចូលរួមកម្មវិធីនានាដែលបានបង្ហាញពីភាពសិចស៊ីនោះ។ មុននេះលោកក៏ទទួលបានការរិះគន់ជាថ្មីជុំវិញការច្នៃឈុតមិនសមទំនងចូលរួមក្នុងកម្មវិធីកម្រាលព្រំក្រហមមួយ។
ការស្លៀកពាក់សិចស៊ីថ្មីមួយបានក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបណ្ឌិតច្នៃម៉ូត ល្បីឈ្មោះ លោក ឯម រាមបានស្លៀកឈុតសិចស៊ីមួយច្នៃដោយហួលចូលរួមក្នុងកម្មវិធីPleng Music Award 2023 ដែលជាវេទិការធំមួយ ។ លេចចេញការរិះគន់ពីសំណាក់បុគ្គលល្បីឈ្មោះក្នុងបណ្តាញសង្គមមួយចំនួនថាជាការច្នៃម៉ូតសម្លៀកបំពាក់ដែលមិនសមរម្យចូលរួមកម្មវិធី រហូតមានការស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការពិនិត្យលើបញ្ហានេះថែមទៀតផង។ លោក ជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បានលឡើងដោយភ្ជាប់នឹងរូបថតអ្នកបង្កើតមាតិការវីដេអូលើបណ្តាញសង្គមរហ័សនាមកញ្ញាអំបិលម្ទេស ថា«បងប្អូនមីស៊ីស្បែកជើង ស៊ីក្រាប់បែកស៊ីពោះវៀនកង់ ដូចខ្វះណាស់អីវប្បធម៌ខ្មែរ ដែលល្អផូរផង់មិនព្រមយកមកបង្ហាញបរទេសទេ ចូលចិត្តតែចម្លងអាសិល្បៈបែបៗ ពួកលោក ខាងលិចយកមកបំពុលសង្គមទៅវិញ។ អាគាត់ហ្នឹងឃើញធ្វើបែបៗនេះយូរហើយមិនដឹង ថា គាត់ហ្នឹងមានខ្សែពួរខាងណាបានជាក្រសួងពាក់ព័ន្ធមិនហ៊ានក្អកទុកឲ្យបំពុលសង្គមមិនចេះឈប់សោះ »។
ស្របគ្នានេះដែរគេសង្កេតឃើញមានអ្នកលេងបណ្តាញសង្គមទាំងអ្នកអនឡាញ សិល្បករ និងទស្សនិកជនមួយចំនួនក៏បានចេញមុខការពារការរិះគន់ខាងលើផងដែរ ដែលអ្នកការពារបានលើកឡើងពីសិល្បៈច្នៃប្រឌិត និងស្នើឲ្យមហាជនបើកចិត្តឲ្យទូលាយក្នុងការទទួលយការច្នៃប្រឌិតបែបនេះ ខណៈដែលអ្នកខ្លះលើកឡើងថាមានតែការសរសើរដែលគាត់បានច្នៃឈុតបែបនេះទៅវិញទេ។ លោក ឯម រាមបានបញ្ចេញសារខ្លីតបទៅកាន់ការរិះគន់ថា ហេតុអ្វីម្នាក់ៗចង់ឲ្យឯមរាមដើរថតយក្រោយ ហើយលោកក៏បានទាំងអរគុណទៅកានអ្នកដែលបានបញ្ចេញមតិលើកទឹកចិត្ត និងការបញ្ចេញយោបល់បែបមើលងាយផងដែរ។
គួរបញ្ជាក់ផងដែរថាកម្មវិធីពានរង្វាន់ Pleng Music Aword 2023 បានធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ ២០២៣នេះដោយមានវត្តមានសិល្បករគ្រប់ទម្រង់ចូលរួមផងដែរ ក្នុងនោះសិល្បករគ្រប់រូបបានបញ្ចេញឈុតជាច្រើនយ៉ា់ងទាក់ទាញដើម្បីចូលរួមព្រឹត្តិការណ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង