Banner KNP Detail Top

ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង ឃាត់ខ្លួនបាន២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន ចំណែក២នាក់ទៀត បានរត់គេចខ្លួនរួច

ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង ឃាត់ខ្លួនបាន២នាក់ និងដកហូតបានវត្ថុតាងមួយចំនួន ចំណែក២នាក់ទៀត បានរត់គេចខ្លួនរួច

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់នេះ ក្នុងនោះម្នាក់ឈ្មោះ ទូច សុខន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់កង់បី និងម្នាក់ទៀតឈ្មោះ ភឹម ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។
នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ក្រោមការដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យទាំង៤នាក់ខាងលើកំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ ភ្លាមៗនោះកម្លាំងបានធ្វើការឡោមព័ទ្ធ ហើយចាប់ខ្លួនបាន២នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់ស្រមោល។
កម្លាំងនគរបាលបានធ្វើការដកហូតម៉ូតូកង់បី១គ្រឿង (ម៉ាក បាចារ ពណ៌លឿង សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១GR-២៣៥១) ព្រមទាំងឧបករណ៍សម្រាប់គាស់មួយផ្ទះមួយចំនួនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង