Banner KNP Detail Top

យុវជនម្នាក់ បានធ្វេីសកម្មភាពចូលទៅក្នុងចូលគាស់បង្អួចកុដិចូលលួចអំភ្លឺបាស(គ្រឿងភ្លេង) បានសម្រេចរួចគេចខ្លួនបាត់ប៉ុន្មានថ្ងៃ និងយកទៅលាក់ទុកក្នុងព្រៃ ប៉ុន្ដែសំណាងមិនល្អ

យុវជនម្នាក់ បានធ្វេីសកម្មភាពចូលទៅក្នុងចូលគាស់បង្អួចកុដិចូលលួចអំភ្លឺបាស(គ្រឿងភ្លេង) បានសម្រេចរួចគេចខ្លួនបាត់ប៉ុន្មានថ្ងៃ និងយកទៅលាក់ទុកក្នុងព្រៃ ប៉ុន្ដែសំណាងមិនល្អ

ខេត្តបាត់ដំបង៖ យុវជនម្នាក់ បានធ្វេីសកម្មភាពចូលទៅក្នុងចូលគាស់បង្អួចកុដិចូលលួចអំភ្លឺបាស(គ្រឿងភ្លេង) បានសម្រេចរួចគេចខ្លួនបាត់ប៉ុន្មានថ្ងៃ និងយកទៅលាក់ទុកក្នុងព្រៃ ប៉ុន្ដែសំណាងមិនល្អ ក៏ត្រូវកម្លាំងនគរបាលស្រុកសង្កែ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
តាមការបញ្ជាក់ពីមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពី ថ្ងៃអាទិត្យទី១៩ ខែ មីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការស្រាវជ្រាវនិងឈានទីធ្វេីការឃាត់ខ្លួនជនសង័្សយម្នាក់ នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនសង័្សយឈ្មោះប៉ោយ សំអាត ហៅ ប៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោកឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
-វត្ថុតាងដកហូតរួមមាន៖
-អំភ្លឺបាសចំនួន០៣គ្រឿង និងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ លេខតួ/លេខម៉ាស៊ីនND១២៥ME-៩៤៤៩២១៨ ពាក់ផ្លាកលេខ បាត់ដំបង ១V-៧៨៨៦ ដែលជិះធ្វេីសកម្មភាព។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទីនៅចំណុចវត្តបញ្ញធិការាម ស្ថិតក្នុងក្រុមទី០៦ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី អំពេីលួច មានស្ថានទម្ងន់ទោស(គាស់បង្អួចកុដិចូលលួចយកអំភ្លឺបាស)មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងចំនួន បានធ្វេីសកម្មភាពគាស់បង្អួចកុដិចូលលួចយកទ្រព្យសម្បត្តិរបស់វត្តបញ្ញាធិការាម បាត់បង់ទ្រព្យសម្បត្តិរួមមាន អំភ្លឺបាសចំនួន០៣គ្រឿង និងម៉ាស៊ីនកាត់ឈេីខ្នាត់តូចចំនួន០១គ្រឿង។
ក្រោយពេលកើតហេតុរួចនិងទទួលបាន កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្ដិ៏នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាបាននិងឈានទៅឃាត់ខ្លួនតែម្តង។
ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់។ រីឯទ្រព្យសម្បត្តិប្រគល់ជូនវត្តវិញ៕

អត្ថបទដែលជាប់ទាក់ទង