Banner KNP Detail Top

យុវជនម្នាក់ បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀត រងរបួសធ្ងន់ អំពើលួចកាប់ប្រហារ ខណៈ យុវជនទាំង2នាក់ ត្រឡប់ពីមើលខនសឺត នៅក្រុងកំពង់ឆ្នាំង

យុវជនម្នាក់ បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀត រងរបួសធ្ងន់ អំពើលួចកាប់ប្រហារ ខណៈ យុវជនទាំង2នាក់ ត្រឡប់ពីមើលខនសឺត នៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទោះជាយ៉ាងណា ពេលវេលានិងទីកន្លែងច្បាស់លាស់នៅពុំទាន់ដឹងនៅឡើយទេគិតត្រឹមម៉ោង11 ព្រឹកថ្ងៃទី២០ មីនា ឆ្នំា២០២៣នេះ ខណៈដែលលោក ទឹម ចន្ទីអធិការនគរបាលស្រុករលាប្អៀរថា កំពុងស្រាវជ្រាវនៅឡើយ។ នៅយប់ថ្ងៃទី19 ខែមីនា ឆ្នាំ 2023 យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតបានរងរបួសជាទម្ងន់ក្នុងអំពើលួចកាប់ប្រហារមួយ ខណៈដែលយុវជនទាំង2នាក់ត្រឡប់ពីមើល ខនសឺតនៅទីក្រុងកំពង់ឆ្នាំងវិញ ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះ ដែលមកទទួលសពយកទៅធ្វើបុណ្យនៅតាព្រៃនេះបានបញ្ជាក់ថា ជនរងគ្រោះបានស្លា.ប់នៅផ្លូវចូលសាលាវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀត ស្ថិតនៅក្នុងឃុំគោកបន្ទាយ ស្រុករលាបៀរ ។
ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ ឡុង សុខេន អាយុ 24 ឆ្នាំ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ និងអ្នកកំពុងព្យាបាលនៅមន្ទីរពេទ្យមាន ឈ្មោះ អេង សំអូន ហៅសុខមានអាយុ 18 ឆ្នាំ ពួកគេទាំង2 នាក់មានទៅលំនៅភូមិព្រែកឆ្នោរ ឃុំកំពង់អូស ស្រុកជ្រុលគីរី។
មុនពេលកើតហេតុជនរងគ្រោះទាំង2នាក់ បានជិះម៉ូតូមកមើលខនសឺតនៅវិមានឯករាជ្យក្រុងកំពង់ឆ្នាំង។ លុះត្រឡប់ទៅវិញក៏ត្រូវជនពុំស្គាល់មុខលួចកាប់ប្រហារ បណ្ដាលឲ្យ រងរបួសធ្ងន់ ហើយបានជិះម៉ូតូរត់មកដួលស្លាប់ នៅមុខយានដ្ឋានជួសជុលរថយន្ត មួយកន្លែងមុខផ្លូវចូលវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនរលា ប្អៀរ នឹងម្នាក់ ទៀតរងរបួសធ្ងន់ ។
ជុំវិញហេតុការណ៍នេះ លោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង បានបញ្ជាក់ថា កំពុងតែស្រាវជ្រាវក្នុងករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង