Banner KNP Detail Top

គ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ អស់ចំនួន០៥ខ្នងទាំងស្រុង

គ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ អស់ចំនួន០៥ខ្នងទាំងស្រុង

 

ភ្នំពេញ ៖ គ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន០៥ខ្នងទាំងស្រុង ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍នា ថ្ងៃចន្ទ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសំណង់មិនរៀបរយ ភូមិ៤ ផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ សុក វណ្ណកាយ ភេទប្រុស អាយុ ៤៤ឆាំ្ន សញ្ជាតិខ្មែ ។ មុខរបរ ប្រជាការពារសង្កាត់ ។ ដោយប្រភេទសំណង់ ផ្ទះឈើប្រកសង្ក័សី ទំហំ ០៤ម៉ែត្រ X ៣ម៉ែត្រ ។
ចំពោះការខូចខាតសម្ភារៈ ៖ ឆេះផ្ទះអស់៥ខ្នងទាំងស្រុង ដោយមូលហេតុ ផ្ទុះកំប៉ុងហ្គាស ។ ប៉ុន្តែក្នុងករណីអគ្គិភ័យនេះមិនបណ្ដាលឱ្យមនុស្សរងរបួស ឬស្លាប់នោះទេ ។
បន្ទាប់ពីទទួលបានដំណឹង នៃការឆាបឆេះផ្ទះប្រជាពលរដ្ឋភ្លាម អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញបង្ការ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៨ គ្រឿងរួមមាន ៖
-រថយន្តក្រសួងមហាផ្ទៃ: ចំនួន ២ គ្រឿង ,រថយន្តអូឡាំព្យា: ចំនួន ២ គ្រឿង ,កម្ពុជា: ចំនួន ១ គ្រឿង,រថយន្តកោះនរា: ចំនួន ១ គ្រឿង ដោយប្រេីប្រាស់ទឹកអស់ចំនួន ១៤ឡាន ស្មើនឹង ១២១ ម៉ែត្រគូប ទេីបបាញ់រលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ៩:១៥ នាទីព្រឹកថ្ងៃដដែល ៕

អត្ថបទដែលជាប់ទាក់ទង