Banner KNP Detail Top

លោក ឯម រៀម បានចេញមុខមកបង្ហោះសារនិយាយរៀបរាប់ប៉ុន្មានឃ្លា ដោយបានពោលពាក្យយ៉ាងចាក់ដោត

លោក ឯម រៀម បានចេញមុខមកបង្ហោះសារនិយាយរៀបរាប់ប៉ុន្មានឃ្លា ដោយបានពោលពាក្យយ៉ាងចាក់ដោត

ភ្នំពេញ ៖ ផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់យ៉ាងច្រើនលើសលប់ពីសំណាក់ពុកម៉ែបងប្អូន។ ដោយកាលពីកន្លងទៅនេះ មានកម្មវិធីដ៏ធំសម្បើមមួយ គឺកម្មវិធីប្រគល់ពានរង្វាន់ដល់សិល្បករល្បីៗជាច្រើននៅក្នុងឆ្នាំ ២០២៣នេះ។
ក្រោយពីទ្រាំមើលនឹងការវាយប្រហារ ព្រមទាំងរងនូវការរិះគន់យ៉ាងខ្លាំង ហាក់ដូចជាមិព្រមឈប់ទាល់តែសោះនោះ គេងមិនលក់បក់មិនល្ហើយ ស្រាប់តែអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះលោក ឯម រៀម បានចេញមុខមកបង្ហោះសារនិយាយរៀបរាប់ប៉ុន្មានឃ្លា ដោយបានពោលពាក្យយ៉ាងចាក់ដោតទាំងនេះថា «ផ្ញើជូនបងប្អូនខ្លះដែលមិនទាន់យល់ពីការច្នៃម៉ូដ ហេតុអ្វី ឯម រៀម ចេញដើមទ្រូងមិនបាន? បើម៉ូដដែលពាក់យប់មិញ ដកស្រង់តាមអ្វីដែលខ្មែរមានពីមុន ហើយបើចង់ពាក់អោយដូច សូមពាក់ខ្លួនឯងទៅ ហើយសូមមើលរាងខ្លួនឯងផង»។
នៅពេលបានឃើញលោកបញ្ចេញសារដូច្នេះភ្លាម ក៏មានមហាជនមួយចំនួននាំគ្នាចូលទៅខមិនកាន់ជើងលោកថា «បើនិយាយត្រង់ម៉ូដដែលគាត់ស្លៀកនឹង ខ្ញុំក៏មិនស្រលាញ់ តែនេះជារូបរាងគាត់ ការច្នៃប្រឌិតរបស់គាត់ទេ បើយើងមិនស្រលាញ់ យើងអូសរំលង បើចង់រិះគន់បាន តែកុំជេរគាត់ មើលស្នាដៃគាត់ច្នៃអោយអ្នកផ្សេងផង ឈុតគាត់ច្នៃ»។ «គាត់មិនបានច្នៃម៉ូដមកដើម្បីតម្រូវចិត្តមហាជននោះទេ គឺគាត់ធ្វើដើម្បីតម្រូវចិត្តរបស់គាត់! ហើយបើគ្រាន់តែគាត់ ច្នៃម៉ូដតម្រូវចិត្តខ្លួនគាត់ ថាគាត់ខុសដែរនោះ នោះយើងទាំងអស់គ្នាមិនចាំបាច់រស់នៅជាខ្លួនយើងទេ ហើយក៏ឈប់ប្រើពាក្យសិទ្ធិសេរីភាពពេញលេញអីនោះដែរ! គួរប្រើពាក្យថា យើងរស់នៅរាល់ថ្ងៃនេះ គឺដើម្បីផ្គាប់ចិត្តអ្នកដទៃ!»។
អ្នកខ្លះទៀតបានក៏ពោលថា «ខ្ញុំគាំទ្របង! ពីព្រោះបងជាអ្នកចេះពិតប្រាកដ បងបានសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ ជាតិ អន្តរជាតិ បានច្បាស់លាស់មុននឹងបងបង្ហាញអ្វីលើឆាក ដើម្បីផ្សព្វផ្សាយពីអ្វីដែលខ្មែរយើងមាន ប៉ុន្តែផ្ទុយពីបុគ្គលមួយចំនួន បំពុលសង្គមហើយ នៅមានអ្នកចាំជួយគាំទ្រទៀត»។
បងប្អូនមួយចំនួនខ្លះទៀតបានលើកឡើងពន្យល់យ៉ាងដូច្នេះថា «ខ្ញុំឃើញបងពូកែច្នៃម៉ូដ បុន្តែរាល់ការច្នៃរបស់បងវាជ្រុល នៅផ្នែកខាងក្រោមដឹងថា វាជាស្បៃសាច់ បុន្តែភ្នែកមហាជនដែលមើលតាម Facebook គេមិនគិតចឹងទេ ប្រុសមិនសមជាប្រុស ស្រីមិនសមជាស្រី ខ្មែរមិនសមជាខ្មែរ បរទេសមិនសមជាបរទេស ព្រោះអ្នកមើលភាគច្រើនជាខ្មែរ ចឹងប្រកាន់បន្តិចហើយផ្នែកលិចលើ លិចក្រោម និងអគុណគ្រាន់ជាការបញ្ចេញមតិ»។ «ខ្ញុំជឿណា មុនស្លៀកពាក់បែបនឹង ក៏ដឹងខ្លួនឯងស្រាប់ដែរថា នឹងមានការរិះគន់ពីមហាជន តែនៅតែធ្វើ អញ្ចឹងសូមកុំខឹងអន់ចឹត្តអី ដែលគេថាអោយនោះ»។
បងប្អូនមួយចំនួនខ្លះទៀតពន្យល់យ៉ាងដូច្នេះថា «ច្នៃប្រឌិតពេក តិចទៀតបាត់បង់រូបរាងដើមហើយ។ ហើយលើកយកហេតុផលថា យកលំនាំតាមក្បាច់ខ្មែរដែលមានពីមុន បានន័យថា ក្បាច់ខ្មែរ ឬលំនាំសម្លៀកបំពាក់ខ្មែរកាលពីមុន ១០០%ស្អាតណាស់ យកមកកែច្នៃវិញចេញតែរូបរាង ឬក្បាច់ដូចតែប្រហែល១០%តែប៉ុណ្ណោះ ហើយលើកថា ជាម៉ូដសម្លៀកបំពាក់ខ្មែរបុរាណ ទាំងដែលការពិត ខុសគ្នាដាច់ឆ្ងាយ។ល។ គ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ តែក៏សរសើរបងដែរ ក្នុងការច្នៃប្រឌិត» និងនៅមានពាក្យជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់៕

អត្ថបទដែលជាប់ទាក់ទង