Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន បានអញ្ជេីញដល់ខេត្តសៀមរាបហើយ

សម្តេចតេជោ ហ៊ុន សែន បានអញ្ជេីញដល់ខេត្តសៀមរាបហើយ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០មីនា ឆ្នំា២០២៣នេះ សម្តេចតេជោ ហ៊ុន សែន  សម្តេចបានអញ្ជេីញដល់ខេត្តសៀមរាបហើយ។ សម្តេចតេជោ នឹងអមព្រះរាជដំណេីរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គិកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ និងជាថ្ងៃ ដែលព្រះអាទិត្យ រះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត។

 

ព្រឹត្តិការណ៍នេះ ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាដើមខែឧសភា ឆ្នាំ២០២៣ នេះ៕

អត្ថបទដែលជាប់ទាក់ទង