Banner KNP Detail Top

ជនសង្ស័យ ៦នាក់ កម្លាំងកងរាជអាវុធហ្ថតខណ្ឌចំការមន ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់បំពង់ទីប រួចចូលទៅវាយកម្ទេចសម្ភារៈ នៅខាងក្នុងហាយស្ប៉ាបែបថៃ

ជនសង្ស័យ ៦នាក់ កម្លាំងកងរាជអាវុធហ្ថតខណ្ឌចំការមន ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់បំពង់ទីប រួចចូលទៅវាយកម្ទេចសម្ភារៈ នៅខាងក្នុងហាយស្ប៉ាបែបថៃ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងក្រោមស្ថានទូតរុស្ស៊ី តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យមួយក្រុម មានគ្នាចំនួន៦នាក់ បានដើរថ្មើរជើងហើយប្រដាប់ដោយបំពង់ទីបគ្រប់ដៃ រួចដើរសំដៅទៅហាងកើតហេតុខាងលើ។ ខណៈពេលដែលជនសង្ស័យទាំងនោះ ដើរទៅជិតដល់ហាងកើតហេតុ ជនសង្ស័យទាំងនោះក៏បានឈរមើលមួយសន្ទុះ លុះបន្តិចក្រោយមក ជនសង្ស័យទាំងនោះ ក៏បានធ្វើសកម្មភាពចូលទៅក្នុងហាង ហើយយកបំពង់ទីបវា.យកម្ទេចសម្ភារៈនៅក្នុងហាង និងវា.យនារីម្នាក់ដែលជាអ្នកគិតលុយទៀត បណ្តាលឱ្យរងរបួសស្រាល និងសម្ភារៈនៅខាងក្នុងហាងខូចខាតរាយប៉ាយពេញហាងតែម្តង។

កម្លាំងកងរាជអាវុធហ្ថតខណ្ឌចំការមនចុះមកធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ ដោយក្នុងនោះមានជនជាតិចិនម្នាក់ និងជនជាតិខ្មែរចំនួន៥នាក់។ តាមសម្តីពីបុគ្គលិកដែលធ្វើការនៅក្នុងហាងនោះ បានអោយដឹងថា ពួកគាត់មិនធ្លាប់ស្គាល់ជនសង្ស័យទាំងនោះពីមុនមកនោះទេ។ ហាងកើតហេតុមិនសូវមានភ្ញៀវ និងក៏មិនធ្លាប់មានបញ្ហាជម្លោះជាមួយភ្ញៀវផងដែរ ប៉ុន្តែគ្រាន់តែដឹងថា ថៅកែហាងឧស្សាហ៍មានជម្លោះជាមួយគេដែលនៅខាងក្រៅ។
ជនសង្ស័យទាំង៦នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំខ្លួនយកទៅកាន់កងរាជអាវុធហ្ថតខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង