ស្រ្តីម្នាក់ ជិះម៉ូតូទៅធ្វើការរោងចក្រ ត្រូវរថយន្ដបុកស្លាប់ភ្លាមៗ នៅផ្លូវជាតិលេខ១
ស្រ្តីម្នាក់ ជិះម៉ូតូទៅធ្វើការរោងចក្រ ត្រូវរថយន្ដបុកស្លាប់ភ្លាមៗ នៅផ្លូវជាតិលេខ១
(កណ្ដាល) ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នវ កររណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ 40 41 ស្ថិតនៅក្នុងទឹកដីនៃ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះសព្វជនរងគ្រោះឈ្មោះ ប៉ុល សុផល អាយុ ៤៨ឆ្នាំ ភេទស្រី មុខរបរជាកម្មករកម្មការិនីរោងចក្រកាត់ដេរ។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដម៉ាក តូរីស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2H – 0219 បើកបរដោយបុរសវ័យប្រហែល ៤០ឆ្នាំ ចំណែកម៉ូតូជនរងគ្រោះម៉ាក Honda Scoopy ពណ៍លក្រហម បាក់ស្លាកលេខ ភ្នំពេញ 1HV – 6417 ។ ប្រភពដដែលបានបន្ថែមថា ក្រោយកើតហេតុប្រជាពលរដ្ឋចាប់តៃកុងឡានរួចបានប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី រីឯសពត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើមុណ្យតាមប្រពៃណី៕