Banner KNP Detail Top

ក្រុមជនសង្ស័យប្រុសស្រីចំនួន១២នាក់ ឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ក្រុមជនសង្ស័យប្រុសស្រីចំនួន១២នាក់ ឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី០៩ខែមករាឆ្នាំ២០២៣នេះ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ស្រាវជ្រាវបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន០២គោលដៅ។
ករណីទី១នៅចំណុចលើខ្នងទំនប់ ផ្លូវលំ ភូមិធំជើង សង្កាត់ពញាពន់ នឹងករណីទី២ នៅចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្នុងនោះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ ស្រី ០២នាក់ នឹងវត្ថុតាងចាប់យកមាន ៖
១.ក្រាមសថ្លាមានតម្រុយសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់ធំល្មម និង០១កញ្ចប់ថង់តូច ។
២.ទូរសព្ទ ចំនួន១៦គ្រឿង។
៣.ម៉ូតូ ចំនួន០៣គ្រឿង ។
៤.កាំភ្លើងស្នប់កែច្នៃ ចំនួន០៧ដើម ។
៥.ដាវដែកកែច្នៃ ចំនួន០៥ដើម ។
ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដេីម្បីធ្វីការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង