Banner KNP Detail Top

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ករណីគប់កញ្ចក់រថយន្ត បានចំនួន៧នាក់ នៅកំពង់ធំ

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ករណីគប់កញ្ចក់រថយន្ត បានចំនួន៧នាក់ នៅកំពង់ធំ

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមយុវជនស្ទាវគប់កញ្ចក់ឡានធ្វើឲ្យអ្នកបើកបររថយន្តរេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់នោះ ក្រោយពីធ្វើសកម្មភាពគប់កញ្ចក់រថយន្តរួច ក្រុមក្មេងស្ទាវទាំងអស់នោះ បាននាំគ្នារត់គេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ ចំណែកខាងសមត្ថកិច្ចវិញ ក៏បានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតទើបធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យករណីគប់កញ្ចក់រថយន្តបានចំនួន៧នាក់។

កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានគប់ទៅលើរថយន្តម៉ាកហ៊ីយាន់ដាយ ទម្ងន់២តោនកន្លះ ជារបស់ឈ្មោះ ឡាយ សំណាង ភេទប្រុស រស់នៅខេត្តកំពង់ចាម ដែលបានដឹកឧបករណ៍មកប្រគំតន្ត្រីនៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បណ្តាលឱ្យត្រូវចំមួយដុំថ្ម ធ្វើអោយរថយន្តបែកកញ្ចក់ធ្លុះចូលទៅក្នុងកាប៊ីនរថយន្ត ត្រូវចំអ្នកបើកបររងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ព្រមទាំងធ្វើឲ្យរថយន្តរ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលអោយក្រុមអ្នកតន្ត្រីទាំងអស់នោះ រងរបួសមនុស្សចំនួន១៧នាក់ ក្នុងនោះអ្នកបើកបររងរបួសធ្ងន់បែកលើភ្នែកខាងឆ្វេង ហើយត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
បន្ទាប់ពីបង្កហេតុរួច ក្រុមក្មេងស្ទាវបាននាំគ្នារត់គេចខ្លួនអស់ សមត្ថកិច្ចក៏បានខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាដែលបានប្រព្រឹត្តនេះ រហូតមកដល់ថ្ងៃទី២០ ខែមីនា ទើបធ្វើការឃាត់ខ្លួនបានចំនួន៧នាក់។ ក្រោយពីបានសួរនាំបំភ្លឺ ជនសង្ស័យបានសារភាពថា «ពួកគេពិតជាបានយកដុំថ្មគប់ទៅលើរថរយន្តម៉ាកហ៊ីយ៉ាន់ដាយខាងលើនោះ បណ្តាលអោយរថយន្តនោះរេចង្កូតធ្លាក់ផ្លូវពិតប្រាកដមែន» ។
គួរបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៧នេះ រួមមាន ៖
ទី១- ឈ្មោះ រ៉ុង សុវណ្ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករកៅស៊ូក្រុមហ៊ុនលីហួរ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ទី២- ឈ្មោះ បឿន ជែម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករកៅស៊ូក្រុមហ៊ុនលីហួរ រស់នៅភូមិសហគ្រាស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ទី៣- ឈ្មោះ សើ ចំរើន ភេទប្រុស កម្មករចំការកៅស៊ូ។
ទី៤- ឈ្មោះ វ៉ុន ឃ្លីប ភេទប្រុស ជាកម្មករចំការកៅស៊ូ។
ទី៥- ឈ្មោះ ឡម លីន ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករចំការកៅស៊ូ។
ទី៦-ឈ្មោះ រុំ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ កម្មករចំការកៅស៊ូ។
និងទី៧- ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ១៩ឆ្នាំ កម្មករចំការកៅស៊ូ។
ជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង