Banner KNP Detail Top

ផ្ទុះរឿងកូនប្រសារស្អុយ! ឪក្មេកទ្រាំលែងបាន រឿងកូនប្រសារប្រុស ចិត្តតិរិច្ឆាន រៀបការរួចបានរយៈពេល ៤០ ថ្ងៃ រត់ចោលកូនស្រីរបស់ខ្លួន រួចហើយ

ផ្ទុះរឿងកូនប្រសារស្អុយ! ឪក្មេកទ្រាំលែងបាន រឿងកូនប្រសារប្រុស ចិត្តតិរិច្ឆាន រៀបការរួចបានរយៈពេល ៤០ ថ្ងៃ រត់ចោលកូនស្រីរបស់ខ្លួន រួចហើយដើរប្តឹងថា ក្រុមគ្រួសារកូនស្រី លួចគោយន្តឆ្នៃរបស់គេ

ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣នេះ ក្រុមគ្រួសារលោក សុត វុធ បានរៀបរាប់ឱ្យអ្នកកាសែតក្នុងស្រុកនៃខេត្តរតនគិរីដឹងថា គ្រួសាររបស់លោកមានកូនស្រីច្បងម្នាក់ បានរៀបការរួចរយៈពេល៤០ថ្ងៃ ប្តីរបស់នាងឈ្មោះ ប៉ាក ស្រីនិច ឈ្មោះ ជា សុខណា ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនប្រសារ បានរត់ចោលកូនស្រីរបស់លោក កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២២។ លោកបានរៀបរាប់ថា កូនស្រីរបស់លោក ឈ្មោះ ប៉ាក ស្រីនិច បានរៀបចំអាពាហ៍ពិពាហ៍មង្គលការ នៅថ្ងៃទី១៤ ត្រូវនិងខែផល្គុន ឆ្នាំ២០២២។
លោក សុត វុធ និងប្រពន្ធឈ្មោះ ឃុត អិត កូនស្រីឈ្មោះ ប៉ាក ស្រីនិច មានអាយុ១៧ឆ្នាំ ក្រុមគ្រួសារមួយនេះ សព្វថ្ងៃមានទីលំនៅរស់នៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ក្រោយពីរៀបការរួចរយៈពេល១៤ថ្ងៃ កូនប្រសាររបស់លោកឈ្មោះ ជា សុខណា បានទំនាក់ទំនងមិត្តភ័ក្របនភឿននៅក្រុមហ៊ុនកៅស៊ូហុងអាញ់អូរយ៉ាដាវ ក្នុងស្រុកអណ្តូងមាសខេត្តរតនគិរី បានទាមទាប្រាក់ពីប្រពន្ធរបស់ខ្លួនត្រូវជាកូនស្រីរបស់លោកចំនួន៧០ម៉ឺនរៀល បំរុងលួចទិញប្រេងម៉ាស៊ូតលួចលាក់ពីកម្មករក្នុងក្រុមហ៊ុនកៅស៊ូហុងអាញ់យកទៅលក់បន្ត ខណៈពេលនោះលោកមិនឯកភាពទេ រឿងអាមុខរបរចោរ! (លួចប្រែងពីរបស់ក្រុមហ៊ុនខុសច្បាប់ ទៅលក់បន្តបែបនេះ)។
ក្រោយពីកូនប្រសារលោកឈ្មោះ ជា សុខណា មិនបានសម្រេចពីគោលបំណងមុខរបរចោរ ក្នុងក្រុមហ៊ុមកៅស៊ូហុងអាញ់នោះ រូបគេតែងតែរករឿងប្រពន្ធស្ទើរតែប្រចាំថ្ងៃ លុះដល់ថ្ងៃមួយ រូបគេបានប្រើអំពើហិង្សាទៅលើឈ្មោះ ប៉ាក ស្រីនិច រឿងមិនអោយលុយគេចំនួន៧០ម៉ឺនរៀល ទៅធ្វើមុខជំនួញខុសច្បាប់នោះ។
លើសពីនេះ ការរស់នៅជាមួយកូនស្រីរបស់លោកបានត្រឹមតែរយៈពេល៤០ថ្ងៃ ប៉ុណ្ណោះ ឈ្មោះ ជា សុខណា ត្រូវជាកូនប្រសារ គេបានរៀបចំបង្វិចខ្ចប់ខោអាវរបស់គេចុះពីលើផ្ទះ ហើយសំដៅទៅគោរយន្តឆ្នៃមួយគ្រឿង ដែលឪពុកម្នាយរបស់គេឲ្យយកមករកស៊ីជាមួយប្តីប្រពន្ធរបស់គេដែលទើបរៀបការរួចថ្មីៗនេះ។ បន្ទាប់មកឈ្មោះ ជា សុខណា កូនប្រសាររូបនេះគេបានរត់ចេញពីផ្ទះ ហើយបោះចោលប្រពន្ធគេឈ្មោះ ប៉ាក ស្រីនិច បានសម្រេច រូបគេបានដាក់ពាក្យប្តឹង ប្រព្ធរបស់ខ្លួនឈ្មោះ ប៉ាក ស្រីនិច រួមទាំងឪពុកក្មេក និងម្តាយក្មេក(ឈ្មោះ សុត វុធ និងប្រពន្ធឈ្មោះ ឃុត អិត)ពីបទលួច ។
លោក សុត វុធ បានបញ្ជាក់ឲ្យដឹងថា ការប្តឹងទាមទារយកគោយន្តឆ្នៃ០១គ្រឿង និងម៉ាស៊ីនវៃស្រូវមានត្រឹមតែធុងគ្មានម៉ាស៊ីននោះ លោកក៍មិនជំទាស់ដែរ។ ពោះកាលរៀបអាពាហ៍ពិពាហ៍ ការកូនប្រុស-ស្រី ទាំងពីរអ្នកនេះ ខាងដន្លងរបស់លោក បានប្រាក់មួយចំនួន ក្រោយព្រមព្រៀងរៀបចំពិធីការកូន ដោយខាងស្រីបង្គប់ថ្លៃបណ្ណាការ【៧០០០$】តែឪពុកនិងម្តាយខាងប្រុសឲ្យលុយបណ្ណាការនៅថ្ងៃការត្រឹមតែ (៣០០០ដុល្លាប៉ុណ្ណោ) ខាងប្រុសនៅខ្វះលុយ ឪពុកខាងស្រីចំនួន【4000$】ទៀត រហូតដល់សព្វថ្ងៃនេះ។
ក្រោយកូនប្រសាររត់ចោលកូនស្រីលោកហើយ! ឪពុក និងម្តាយកូនប្រុសមិនដែលមកសម្របសម្រួលកូនឲ្យត្រូវរ៉ូវគ្នាវិញទេ ឪពុកម្តាយខាងកូនប្រុសលោកទាំងពីរមានតែថាឱ្យលោកបានឮថា កូនរបស់គេ គឺជាកូនប្រុសពួកគេមិនខ្វល់ទេ សំខាន់គេប្តឹងទៅតុលាការអមសាលាដំបូងខេត្តរតនគិរី យកគោរយន្តឆ្នៃវិញ។ លោកបន្តថា កូនប្រសាររបស់លោកឈ្មោះ ជា សុខណា រូបនេះគេបានដាក់ពាក្យបណ្តឹង.ប្តឹងលោក ចាប់រដ្ឋបាលឃុំញ៉ាងស្រុកណ្តូងមាស និងអធិការរដ្ឋានស្រុកអណ្តូងមាស រហូតដល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។ ពីបទលួចគោរយន្តឆ្នៃរបស់គេ។ មិនតែប៉ុណ្ណោះ ក្រុមគ្រួសាររបស់កូនប្រសារលោក បានឡើងទៅដល់ស្ថានីយ៍ទូរទស្សន៍ អនឡាញ ABC បានបរិហាកេរ្តិ៍ លោកនិងមានពិធីករស្រីៗចំនួន២ទៅ៣នាក់ និងមានប្រុសផង និងក្រុមគ្រួសារ ជា សុខណា បានបរិហានិយាយបង្កាច់កេរ្តិ៍ លោកនិងក្រុមគ្រួសារខាងស្រីដោយគ្មានការពិត។
លោកស្រី ឃុត អិត បានបញ្ជាក់ប្រាប់អោយដឹងថា ពាក់ព័ន្ធរឿងគោយន្តឆ្នៃ០១គ្រឿងនេះ លោកស្រីមិនចង់បានវាទេ ក្រោយពីកូនប្រសារប្រុស (កូនប្រសារស្អុយ) របស់លោកស្រីបានដាក់ពាក់ប្តឹងមិនឈប់មិនឈរនោះ លោកស្រីបានដាក់ពាក្យបណ្តឹងចាប់ពីឃុំញ៉ាង, អធិការស្រុកអណ្តូងមាស, និងអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីសុំឲ្យអាជ្ញាធនិងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យសម្ភារៈ ដូចជាគោយន្តឆ្នៃ និងម៉ាស៊ីនវៃស្រូវគ្មានម៉ាស៊ីនជាប់ធុង ដើម្បីរក្សាទុករងចាំដោះស្រាយសំណង ដែលកូនស្រីរបស់លោកស្រីដែលអភព្វ ក្លាយទៅជាស្ត្រីមេម៉ាយ ដែលធ្វើឲ្យរងផលប៉ះពាល់កិត្តិយសកូនស្រីរបស់លោកស្រីយ៉ាងធ្ងន់ធ្ងរ ។ ម្យ៉ាងទៀត ឪពុកម្តាយខាងកូនប្រុស ក៏ត្រូវចូលខ្លួនមកដោះស្រាយលុយជំពាក់ចំនួន (4000$ ដុល្លា) ដែលខ្ចីមិនសង តាំងពីរៀបអាពាហ៍ពិពាហ៍កូនប្រុស-ស្រី ឈ្មោះ ជា សុខណា និងឈ្មោះ ប៉ាក ស្រីនិច ដើម្បីបញ្ចប់រឿងនេះ។

នៅរសៀលថ្ងៃទី២០ មិនា ២០២៣នេះ យើងមិនអាចសុំការបំភ្លឺពីលោក ជា សុខណា និងក្រុមគ្រួសាររបស់លោកដែលពាក់និងបញ្ហាលើសំណុំរឿងនេះបានទេ ព្រោះគ្មានលេខទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនង។ យ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់លោក សុត វុធ និងលោកស្រី ឃុត អិត រួមទាំងកូនស្រីឈ្មោះ ប៉ាក ស្រីនិច សូមសំណូមពរលោក មុត សម្បត្តិ តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី មេត្តាជួយរកយុត្តិធម៌ អោយក្រុមគ្រួសារខ្ញុំបាទ នាងខ្ញុំផងព្រោះក្រុមគ្រួសាររបស់នាងខ្ញុំទើបជាជនរងគ្រោះពិតប្រាកដ នាងខ្ញុំរងនៅភាពអាម៉ាស់បាត់អស់ទាំងកេរ្តិ៍ឈ្មោះកេត្តិយស មានឈ្មោះជាស្ត្រីមេម៉ាយប្តីរត់ចោល៕

អត្ថបទដែលជាប់ទាក់ទង