Banner KNP Detail Top

បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ដឹកសាច់គោ យកទៅដាក់ឲ្យម៉ូយនៅផ្សារដើមគ ស្រាប់តែជ្រុះសាច់គោតាមផ្លូវ ហើយបុរសរូបនេះក៏បានចុះរើស ស្រាប់តែ

បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ដឹកសាច់គោ យកទៅដាក់ឲ្យម៉ូយនៅផ្សារដើមគ ស្រាប់តែជ្រុះសាច់គោតាមផ្លូវ ហើយបុរសរូបនេះក៏បានចុះរើស ស្រាប់តែត្រូវបានជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវមួយដើម មកធ្វើសកម្មភាពដេញកាប់ និងប្លន់យកម៉ូតូបានសម្រេច

ភ្នំពេញ ៖ កាលពី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មិនចាំស្លាក ដឹកសាច់គោចេញមកពីជ្រោយចង្វារ ក្នុងគោលបំណងយកទៅដាក់ឲ្យម៉ូយនៅឯផ្សារដើមគ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែជ្រុះសាច់គោពីលើម៉ូតូ ខណៈពេលនោះ គាត់បានឈប់ម៉ូតូ រួចក៏ដើរទៅរើសសាច់គោ។ ស្រាប់លេចមុខក្រុមជនសង្ស័យចំនួន៣នាក់ ដែលប្រដាប់ដោយដាវមួយដើម បានដើរទៅធ្វើសកម្មភាពដេញកា.ប់មកលើរូបគាត់តែម្តង ដោយភ័យពេក គាត់ក៏រត់យករួចខ្លួន។ បន្ទាប់មក ជនសង្ស័យម្នាក់ក្នុងចំណោមនោះ បានឡើងជិះម៉ូតូរបស់គាត់ រួចគេចចេញទៅបាត់ស្រមោល ចំណែកបក្សពួក២នាក់ទៀត ក៏បានរត់ចូលផ្លូវរថភ្លើងក្បែរនោះបាត់ស្រមោលតែម្ដង។
ជនរងគ្រោះក៏បានទាក់ទងទៅសាច់ញាតិ និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង