Banner KNP Detail Top

ក្មេងស្រីអាយុ១៧ខែម្នាក់ ត្រូវបានរថយន្តសាំយ៉ុងបើកថយក្រោយ ទាំងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យកិនស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

 

ក្មេងស្រីអាយុ១៧ខែម្នាក់ ត្រូវបានរថយន្តសាំយ៉ុងបើកថយក្រោយ ទាំងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យកិនស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ៥៩CEo ផ្លូវបេតុងលេខ២ ភូមិសំបួរ សង្កាត់ដង្កោក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពក្មេងស្រីរងគ្រោះមានឈ្មោះ សុក្រ ឆាតជេនណា អាយុ១៧ខែ រស់នៅជាមួយឪពុកម្ដាយត្រង់ចំណុចទីតាំងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សាង កុសល អាយុ ៣២ ឆ្នាំមុខរបរបើកបររថយន្តឈ្នួល មានទីលំនៅភូមិសន្លូងលាប ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ខណៈនេះកំពុងរត់គេចខ្លួន។
មុនពេលកើតហេតុ មានអ៊ុក្មេងស្រីរងគ្រោះស្នាក់នៅផ្ទះជាប់គ្នាបានហៅរថយន្តឈ្នួលម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AM-0807 បើកបរដោយបុរសម្នាក់ជាអ្នកស្រុកជាមួយគ្នាឱ្យមកយកក្មេងស្រីដើម្បីទៅលេងស្រុកកំណើត ខណៈរថយន្តមកដល់ក្មេងស្រីរងគ្រោះកំពុងដើរលេងនៅមុខផ្ទះ ហើយនៅពេលភ្ញៀវឡើងជិះរថយន្តអស់ហើយតៃកុងក៏បានឡើងបើករថយន្តថយក្រោយដោយខ្វះការប្រុងប្រយ័ត្នមិនដឹងថាក្មេងស្រីរងគ្រោះរត់ទៅពីក្រោយរថយន្តនៅពេលណា ដោយកិនក្មេងស្រីរងគ្រោះចំកង់ក្រោយខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកអ្នកបើកបររថយន្តដោយឃើញសភាពការណ៍មិនស្រួលក៏បានចុះរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ បានសហការជាមួយកម្លាំងជំនាញចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង