Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីស្រវឹងស្រាដេកលើផ្ទះ ចាប់រំលោភប្អូនស្រីជីដូនមួយ តែមិនបានសម្រេច

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីស្រវឹងស្រាដេកលើផ្ទះ ចាប់រំលោភប្អូនស្រីជីដូនមួយ តែមិនបានសម្រេច

ខេត្តស្វាយរៀង: កាលពី យប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ នៅចំណុចភូមិលាចឈូក ឃុំគោកព្រីង ស្រុកស្វាយជ្រំ។ ជនសង្ស័យមានឈ្មោះមុិញ ធឿន អាយុ១៨ឆ្នាំ រស់នៅភូមិលាចឈូក ឃុំគោកព្រីង ស្រុកស្វាយជ្រំ។ចំណែកក្មេងស្រីរងគ្រោះអាយុ៧ឆ្នាំ មុខរបរសិស្ស។
ជនសង្ស័យឈ្មោះមុិញ ធឿន បានត្រលប់មកផ្ទះដោយផឹកស្រាស្រវឹងជោកជាំហើយក៏បានឡើងលើផ្ទះដេកម្នាក់ឯង។ ក្រោយមកក្មេងស្រីរងគ្រោះបានឡើងលើផ្ទះដែរដើម្បីសុំទូរស័ព្ទជនសង្ស័យមើលលេង ខណៈនោះស្រាប់តែជនសង្ស័យមានអារម្មណ៍ផ្លូវភេទក៏ចាប់ធ្វើសកម្មភាពប៉ុន្តែមិនបានសម្រេចនោះទេក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្ដង។
ជនរងគ្រោះនិងជនសង្ស័យត្រូវជាបងប្អូនជីដូនមួយនឹងគ្នាដោយមែ៉និងម៉ែជាបងប្អូនបង្កើត និងនៅផ្ទះជាមួយគ្នា។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង