Banner KNP Detail Top

សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិ នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.៧០៥ នាក់

សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិ នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.៧០៥ នាក់

ភ្នំពេញៈ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិ នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.៧០៥ នាក់ ក្នុងនោះ មានកម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ។ ពិធីនេះ ត្រូវប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌ លសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នេះ ។
លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រសរុប ៤.៧០៥ នាក់ នារី ៤.២២១ នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា ២០២១-២០២២ នៅទីតាំងគោលក្នុងរាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប ។ ក្នុងនោះ ក៏មាន និស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០ នាក់ នារី ៤២ នាក់ផងដែរ។
ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុចំនួន ៩៧១ នាក់ (នារី ៣៨១ នាក់) និងនិស្សិតកំពុងសិក្សា ចំនួន ១០.៨៧៦ នាក់ (នារី ៩.៨៣៥ នាក់) និងគិតចាប់ ពីឆ្នាំសិក្សា ២០០២- ២០០៣ ដល់ឆ្នាំសិក្សា ២០២១-២០២២ កន្លងមកនេះ និស្សិត បានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភីនេះផង សរុបចំនួន ៤៦.៨៨៦ នាក់។
ដោយឡែក ចំពោះនិស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រ នាឱកាសនេះវិញ យោងតាមការធ្វើអង្កេត បានបង្ហាញថា និស្សិតចំនួន ៤.៧០៥ នាក់នេះ អ្នកមានការងារធ្វើ ចំនួន ៤.៤២៥ នាក់ ស្មើនឹង ៩៤,០៥ ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង