Banner KNP Detail Top

កុំចេះតែហ៊ាន ! តំណាងអយ្យការចេញដីកាកោះ ឱ្យម្ចាស់សារព័ត៌មាន CEN លោកស្រី ជីប យុទ្ធារី កូនស្រីឈ្មោះ គង់ សម្ភស្ស និងពិធីករ១រូបទៀត ចូលខ្លួនទៅតុលាការ

កុំចេះតែហ៊ាន ! តំណាងអយ្យការចេញដីកាកោះ ឱ្យម្ចាស់សារព័ត៌មាន CEN លោកស្រី ជីប យុទ្ធារី កូនស្រីឈ្មោះ គង់ សម្ភស្ស និងពិធីករ១រូបទៀត ចូលខ្លួនទៅតុលាការ

ភ្នំពេញ : គួរសាងអំពើល្អ ក្នុងសង្គម រួមគ្នាលើកតម្កើងសីលធម៌ ការរស់នៅប្រកបដោយ ភាពយល់ដឹងពីបុណ្យនឹងបាប អំពើណាល្អ អំពើណាអាក្រក់ ដើម្បីជាពលរដ្ឋលើកស្ទួយសង្គមជាតិ ខណៈប្រទេសយើងមាន សុខសន្តិភាព ប្រទេសគ្រប់គ្រងដោយច្បាប់ ។
សារព័ត៌មាន ក្នុងស្រុកប្រភេទ Online បានផ្សាយថា, លោកស្រី ជីប យុទ្ធារី អាងខ្លួនជា ជំទាវ និងជាចាងហ្វាងសារព័ត៌មាន CEN នាំកូនស្រីឈ្មោះ គង់ សម្ភស្ស ទៅទិញគ្រឿងពេជ្រនៅហាង( វីលីណា )ជំពាក់មិនឲ្យលុយគេហេីយ ឲ្យពិធីករ ព័ត៌មានខ្លួនឯង ផ្សាយមួលបង្កាច់បង្ខូចសំអុយ កេរ្តិ៍ឈ្មោះ ម្ចាស់ហាងគេថែមទៀត ពេលនេះធ្លាក់ខ្លួនដល់ផ្លូវច្បាប់ តំណាងអយ្យការចេញដីកាកោះហៅ ទាំងម្ដាយនិងកូនរួមទាំងពិធីករ ចូលខ្លួនឆ្លើយបំភ្លឺ នៅម៉ោង៩និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់លោកស្រី ធៀម លីណា ប្ដឹងជនទាំង៣នាក់ ពីបទបរិហាកេរ្តិ៍ជាសាធារណះតាមរយះសារព័ត៌មាន ឆបោក ញុះញង់ឲ្យមានការរេីសអេីង ដែលជាការអាម៉ាសផងដែរ ។
ទី១-តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះ ឈ្មោះ ជីប យុទ្ធារី អាយុ៤៤ឆ្នាំ សព្វថ្ងៃរស់នៅផ្ទះលេខA35ផ្លូវ105ក្រុមទី11 ភូមិចំការឪទ្បឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តឹងពីឈ្មោះ ធៀប លីណា ភេទស្រី ប្ដឹងខ្លួន ពីបទៈ បរិហាកេរ្តិ៍ជាសាធារណៈ,បរិហាកេរ្តិ៍តាមសារពត៌មាន ,ឆបោក,ញុះញង់ ឲ្យមានការរើសអើង និងញុះញង់ប្រព្រឹត្តតាមផ្លូវសារពត៌មាន ។ សាម៉ីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ អោយបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ
ទី២ – ដីកាកោះ ឈ្មោះ គង់ សម្ភស្ស កូនស្រី លោកស្រី ជីប យុទ្ធារី ទីលំនៅសព្វថ្ងៃ ផ្ទះលេខ29A បុរីភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមបណ្តឹងពីឈ្មោះ ធៀប លីណា ភេទស្រី ប្ដឹងខ្លួន ពីបទៈ បរិហាកេរ្តិ៍ជាសាធារណៈ,បរិហាកេរ្តិ៍តាមសារពត៌មាន ,ឆបោក,ញុះញង់ ឲ្យមានការរើសអើង និងញុះញង់ប្រព្រឹត្តតាមផ្លូវសារពត៌មាន ។ សាម៉ីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ អោយបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ
ទី៣- ដីកាកោះ ឈ្មោះ យិន ពិសិដ្ឋ ភេទប្រុស ទីលំនៅផ្ទះលេខ 020EOE1 ផ្លូវលេខ3A ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាពិធីករព័ត៌មានCEN ដែលនិយាយមួលបង្កាច់បរិហាកេរ្តិ៍ទៅលេីជនរងគ្រោះ ម្ចាស់ហាងពេជ្រ វីលីណា ដោយដើមបណ្តឹងប្តឹងពីបទ បរិហាកេរ្តិ៍ជាសាធារណៈ,បរិហាកេរ្តិ៍តាមសារពត៌មាន ,ឆបោក,ញុះញង់ ឲ្យមានការរើសអើង និងញុះញង់ប្រព្រឹត្តតាមផ្លូវសារពត៌មាន ។
សូមបញ្ជាក់ថា កន្លងទៅ លោកស្រី ហ៊ុន សុីណាត ធ្លាប់បានបង្ហោះទៀតថា “ខ្ញុំមិននឹកស្មានថាម្ចាស់ហាងឲ្យជំពាក់យកមកលក់បែរទៅជា លោកស្រីជីប យុទ្ធារី ម្ចាស់ព័ត៌មាន CEN យកទៅវាយប្រហារ ម្ចាស់បំណុលរឿងនេះ ខ្ញុំបានដឹងច្បាស់ហើយក៏បានជួយទារលុយ ពី ជីប យុទ្ធារី ឲ្យទៅម្ចាស់ហាងកន្លងមក ។ ហេតុអីបានជា ម្ចាស់បំណុល ចុងក្រោយក្លាយជាមនុស្សបោកប្រាស់គេទៅវិញ សូមបងប្អូនកុំជឿព័ត៌មាន CEN និយាយបង្អួចម្ចាស់ហាងទេ”។ ក្រោយមកនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកស្រី ហ៊ុន សុីណាត បានអត្ថបទពី Online មួយ ហើយសរសេរថា, (យុតិធម៌ត្រូវតែមានដល់ម្ចាស់ហាងពេជ្រវិលីណា កុំអាងតមានសាព័ត៌មាន មួយដើរបង្កាច់បង្អួចសំអុយគេឲ្យសោះ។) ។ លោកស្រី ហ៊ុន សុីណាត សរសេរបែបនេះ ខណៈដឹងថា, ម្ចាស់សារព័ត៌មាន CEN ជាមួយកូនស្រី និងពិធីករម្នាក់ទៀត ត្រូវតំណាងអយ្យការ លោក សឿ ឡង់ឌី ចេញដីកាកោះ អោយចូលខ្លួនឆ្លើយបំភ្លឺ នៅវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ។
គេហទំព័រក្នុងស្រុក Online បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានលើកឡើងថា, (ហួសចិត្ត! អ្នកស្រី ជីប យុទ្ធារី ទិញគ្រឿងអលង្ការគេហើយមិនឱ្យលុយជំពាក់ ១៨៤.៩៦៩ដុល្លារ យករបស់គេទៅលក់ហើយថាគេបោកទៀត ចេះតែផ្សាយទៅរួចដែរ !) ។
សូមរំលឹកថា លោកស្រី ជីប យុទ្ធារី ម្ចាស់ហាងពេជ្រ ឈ្មោះ SV និងជាម្ចាស់សារព័ត៌មាន CEN បានទិញគ្រឿងអលង្កា ពីលោកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា នៅក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២កន្លងទៅ ដែលមានទឹកប្រាក់ប្រមាណ ជាង១៨ ម៉ឺនដុល្លារអាមេរិក ដោយសន្យាសងតាមដំណាក់កាល ។
ប៉ុន្តែក្រោយមកភាគី លោកស្រី ជីប យុទ្ធារី មិនបានបំពេញកាតព្វកិច្ចនោះទេ ហើយចុងក្រោយនេះបានចេញលិខិតបង្គាប់ឲ្យម្ចាស់មាសមកទូទាត់ទៅវិញ ។
ករណីនេះបានធ្វើឲ្យម្ចាស់បំណុលខឹងយ៉ាងខ្លាំង រួចធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ លោកស្រី ហ៊ុន សុីណាត ចេញមុខមកប្រតិកម្មថែមទៀត នឹងព្រមានខ្លាំងៗថែមទៀតផង ។
កន្លងមកគឺ លោកស្រី ធៀម លីណា ម្ចាស់ហាងពេជ្រ វីលីណា បានឲ្យមកទូទាត់ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបុគ្គលនោះនៅបន្តរកឡេះ ចុងក្រោយរករឿង រួចបរិហាកេរ្តិ៍តាមប្រព័ន្ធអនឡាញសារព័ត៌មានខ្លួនឯងផ្ទាល់ទៅវិញ ធ្វើឲ្យម្ចាស់បំណុលដែលលក់គ្រឿងអលង្កាឲ្យជំពាក់នោះ កំពុងរៀបចំនីតិវិធីនឹងត្រៀមចាត់ការទៅតាមផ្លូវច្បាប់។ ទីបំផុត ! ឈានដល់តំណាងអយ្យការចេញដីកាកោះ អោយម្ចាស់សារព័ត៌មាន CEN លោកស្រី ជីប យុទ្ធារី កូនស្រីឈ្មោះ គង់ សម្ភស្ស និងពិធីករ១រូបទៀត ចូលខ្លួនទៅតុលាការព្រឹកនេះ !

លោកស្រី ធៀម លីណា ម្ចាស់ហាងមាស ពេជ្រ វីលីណា ក៏សូមលើកម្រាមដៃដប់ សំណូមពរដល់ថ្នាក់ដឹកនាំ និងអ្នកច្បាប់ មេត្តាជួយរកយុត្តិធម៌ ព្រោះកន្លងមកបុគ្គលឈ្មោះ ជីប យុទ្ធារី ម្ចាស់សារព័ត៌មាន CEN នេះ តែងតែបំពាន បំផ្លាញអ្នកដ៏ទៃ និងបំភ្លៃការពិត ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ។
ម្ចាស់សារព័ត៌មាន CEN កំពុងធ្វើអោយល្បីពេញ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក Online បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ទោះជាយ៉ាងណា ក៏ដោយ អ្វីៗ មានតែសមត្ថកិច្ច តុលាការទេ ដែលជាអ្នក ថ្លឹងថ្លែង ក្នុងរឿងនេះ ចំណែកប្រព័ន្ធផ្សព្វផ្សាយ រងចាំទទួលព័ត៌មានពិត ដើម្បីមានតម្លាភាព ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ ៕

អត្ថបទដែលជាប់ទាក់ទង