បញ្ជូនជនជាតិថៃ ៣នាក់ កាប់ជនជាតិចិន២នាក់ បណ្តាលឱ្យរងរបួសទៅសាលាដំបូងខេត្ត
បញ្ជូនជនជាតិថៃ ៣នាក់ កាប់ជនជាតិចិន២នាក់ បណ្តាលឱ្យរងរបួសទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យៈ បញ្ជូនជនជាតិថៃ ៣នាក់ កាប់ជនជាតិចិន២នាក់ បណ្តាលឱ្យរងរបួសទៅសាលាដំបូងខេត្ត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី សមត្ថកិច្ចបញ្ជាក់ថាៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនជាតិថៃ ៣នាក់ តាមពាក្យបណ្តឹងជនរងគ្រោះជាជនជាតិចិន ក្នុងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនសង្ស័យទាំង៣នាក់ ៖
១.ឈ្មោះ Soraprach Kiryapong ភេទប្រុស ជនជាតិថៃ។
២.ឈ្មោះ Supphachai Setteemut ភេទប្រុស ជនជាតិថៃ ។
៣.ឈ្មោះ MONSAK AIMYOO (ហៅសៀ) ភេទប្រុស ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពដោយយកកាំបិតប៉័ងតោកាប់ទៅលើជនរង គ្រោះចំនួន០២នាក់ ១-ឈ្មោះ CHEN CHUN WEI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន។
២-ឈ្មោះ LIN CHUN FU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន បណ្តាលឱ្យរងរបួសជាច្រើនកន្លែង។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ នឹងឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងចាប់
យកវត្ថុតាងយកមកសួរនាំអំពីរឿងហេតុនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរ នាំរួចជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាជនជាតិចិនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាស្កែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ៕