Banner KNP Detail Top

ក្មេងទំនើងចំនួន ០៧នាក់ គប់កញ្ចក់រថយន្ត ផ្ដន្ទាទោសតាមនីតិវិធីច្បាប់ខេត្តកំពង់ធំ

ក្មេងទំនើងចំនួន ០៧នាក់ គប់កញ្ចក់រថយន្ត ផ្ដន្ទាទោសតាមនីតិវិធីច្បាប់ខេត្តកំពង់ធំ

កំពង់ធំ ៖ ក្មេងទំនើងចំនួន ០៧នាក់ គប់កញ្ចក់រថយន្ត ផ្ដន្ទាទោសតាមនីតិវិធីច្បាប់ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា កម្លាំងជំនាញ បានធ្វេីការស្រាវជ្រាវចុះបង្រ្កាបករណីក្រុមក្មេងទំនើងចំនួន ០៧នាក់ គប់កញ្ចក់រថយន្ត និងបង្ហាញមុខជាសាធារណៈ ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់។
ករណីឃាត់ខ្លួនក្រុមក្មេងទំនេីងទាំងអស់នោះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ចំណុចវាលគុក ភូមិសំរិត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង បានថ្លែងបន្តថា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានករណីក្មេងទំនើងយកដុំថ្ម គប់ទៅលើកញ្ចក់រថយន្ត របស់ក្រុមប្រគុំតន្ត្រីតាមកម្មវិធីមង្គលការ ពេលវិលត្រលប់ទៅផ្ទះវិញបណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់ ផ្នែកផ្ទៃមុខ រីឯអ្នករួមដំណើររបួសស្រាល ១៧នាក់ រថយន្តរេចង្កូតធ្លាក់ផ្លូវ ។
បន្ទាប់ពីទទួលបានពត៌មាននេះ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង បានដឹកនាំកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់
១-ឈ្មោះ វន ឃ្លីត ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើតភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ២-ឈ្មោះ សេី ចំរេីន ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើតភូមិចំការលើ ឃុំចំការលើ ស្រុកសាលាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ៣-ឈ្មោះ ឡម លីន ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើត ភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ៤-ឈ្មោះ រ៉ុង សុវណ្ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ ស្រុកកំណេីតភូមិ ត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ៥-ឈ្មោះ រុំ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើតភូមិ ត្រពាំងអារក្ស ឃុំជ័យ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។ ៦-ឈ្មោះ បឿន ជែម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសហគ្រាស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ៧-ឈ្មោះ ឆុន រតនា ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើតភូមិចំការលើ ឃុំចំការលើ ស្រុកសាលាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។ ជនសង្ស័យទាំង ០៧ នាក់ ជាកម្មករចំការកៅស៊ូ ។
ជនសង្ស័យទាំង០៧នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង