Banner KNP Detail Top

ប្រអប់កាប៊ីនភ្លើងនៅផ្សារជម្ពូវ័ន ត្រូវបានឆ្លងចរន្តទុស្សេ បណ្តាលឱ្យក្លាយជាអណ្ដាតភ្លើង ឆាបឆេះ ផ្អើលអស់អាជីវករ

ប្រអប់កាប៊ីនភ្លើងនៅផ្សារជម្ពូវ័ន ត្រូវបានឆ្លងចរន្តទុស្សេ បណ្តាលឱ្យក្លាយជាអណ្ដាតភ្លើង ឆាបឆេះ ផ្អើលអស់អាជីវករ


ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រអប់កាប៊ីនភ្លើងនៅផ្សារជម្ពូវ័ន ត្រូវបានឆ្លងចរន្តទុស្សេ បណ្តាលឱ្យក្លាយជាអណ្ដាតភ្លើងឆាបឆេះ ផ្អើលអស់អាជីវករដែលលក់ដូរក្នុងផ្សារ និងសន្តិសុខ នាំគ្នាយក បំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗ ដោយមិនបានឆាបឆេះរាលដាលនោះទេ គ្រាន់តែបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ។

នៅមុនពេលកើតហេតុ ប្រអប់កាប៊ីនភ្លើងនៅខាងមុខផ្សារ បានឆ្លងចរន្តទុស្សេធ្វើឱ្យមានអណ្តាតភ្លើងឆាបឆេះតែម្តង ភ្លាមៗនោះសន្តិសុខ និងអាជីវករ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ដើម្បីបាញ់ពន្លត់ភ្លាមៗ ដោយអ្នកខ្លះយកឈើបុកទម្លុះប្រអប់ ដើម្បីយកបំពង់ពន្លត់អគ្គិភ័យ រួចបាញ់ចំណុចដែលឆាបឆេះនោះ ទើបរលត់វិញភ្លាមៗផងដែរ។ ខណៈពេលបាញ់ពន្លត់នោះ សន្តិសុខ និងអាជីវករក្នុងផ្សារ បានយកបំពង់ពន្លត់អគ្គិភ័យយកមកបាញ់ពន្លត់អស់ចំនួន១៤បំពង់ ហើយមិនមានការឆាបឆេះរាលដាលនោះទេ។ ខណៈពេលភ្លាមៗនោះ ដោយមានប្រធានផ្សារ និងអនុប្រធាន បានចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅជំនាញអគ្គិសនី (EDC) ភ្លាមៗផងដែរ ដើម្បីចុះមកជួសជុលប្រព័ន្ធភ្លើងនេះ៕

អត្ថបទដែលជាប់ទាក់ទង