Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីកាប់ប្លន់យកម៉ូតូ ពីអ្នកលក់សាច់គោម្នាក់ បានសម្រេច

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីកាប់ប្លន់យកម៉ូតូ ពីអ្នកលក់សាច់គោម្នាក់ បានសម្រេច រួចយកម៉ូតូទៅលាក់ទុកនៅក្នុងទឹកដីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីកាប់ប្លន់យកម៉ូតូ ពីអ្នកលក់សាច់គោម្នាក់ បានសម្រេច
ភ្នំពេញ ៖ ស្រាវជ្រាវដុតដៃដុតជើងឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យបានចំនួន២នាក់ ក្នុងចំណោម 3 នាក់ ជនសង្ស័យរត់រួចមួយនាក់ ករណីជនសង្ស័យទាំង៣នាក់យកកាំបិតភ្ជង់កាប់ប្លន់។

ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីកាប់ប្លន់យកម៉ូតូពីអ្នកលក់សាច់គោបានសម្រេច រួចយកម៉ូតូទៅលាក់ទុកនៅក្នុងទឹកដីបឹងកក់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចនរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់និងយកបានម៉ូតូដែលលាក់ទុក និងសន្និសីទកាសែតប្រគល់ម៉ូតូអោយជនរងគ្រោះវិញ។
ជនសង្ស័យទី១ ឈ្មោះឈុន ដេវិត ភេទប្រុសជនសង្ស័យទី 2 ឈ្មោះ សេង សិលា ហៅអាខ្មៅ
ជនសង្ស័យទាំងពីរនាក់បានសារភាពថាពួកគេពិតជាបានកាប់ប្លន់ម៉ូតូពីជនរងគ្រោះអ្នកលក់សាច់គោ ពិតប្រាកដមែន។

នៅថ្ងៃ២២ខែមីនាឆ្នាំ២០២៣ ជនសង្ស័យទាំង២នាក់ កំពុងសាកសួរបន្ត នៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង