Banner KNP Detail Top

បងប្រុស អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ត្រូវបានជនឆបោក បន្លំធ្វើជារូបគាត់ ទូរស័ព្ទទៅមីងបង្កើត « សុំខ្ចីលុយ ដោយប្រាប់មីងថាគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន បុកមនុស្សស្លាប់ ហើយត្រូវបង់លុយ ៥.០០០$ ទៅជនរងគ្រោះ !!! អត្ថបទដើមទាំងស្រុង របស់បងប្រូស អុី សុខឡេង ផុសក្នុងគណនីហ្វ៊េសប៊ុកផ្ទាល់ខ្លួន ៖ ម៉ោងជាង ១១ ព្រឹកមិញនេះ មានជនឆបោកបានបន្លំជាខ្ញុំ ដោយប្រើលេខទូរស័ព្ទដូចខាងក្រោមនេះ ទូរស័ព្ទទៅមីងខ្ញុំបង្កើត « ដោយប្រាប់មីងខ្ញុំថា៖ គ្រោះថ្នាក់ចរាចរនៅលើផ្លូវល្បឿនលឿន បុកមនុស្សស្លាប់ ហើយត្រូវបង់លុយ ៥.០០០$ ទៅជនរងគ្រោះ។ ដូច្នេះសុំខ្ចីលុយ ៥.០០០$ » ។ មីងខ្ញុំស្ដាប់សម្លេងទៅដូចសង្ស័យថាមិនមែនជាខ្ញុំ ក៏ទូរស័ព្ទមកសួរខ្ញុំផ្ទាល់ ខណៈពេលដែលខ្ញុំទើបចេញពីសាលាខេត្តព្រះសីហនុ បន្ទាប់ពីខ្ញុំចប់ប្រជុំជាមួយគណៈប្រភិភូក្រសួងសាធារណការ និងដឹកជញ្ជូន។ លេខទូរស័ព្ទនេះ ខ្ញុំកំពុងឲ្យសមត្ថកិច្ចកំពុងស្រាវជ្រាវ។ បច្ចុប្បន្ននេះមានជនខិលខូចច្រើនណាស់ បានប្រើវិធីគ្រប់បែបយ៉ាង ដើម្បីឆបោក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន៕ សូមអរគុណ🙏🏻 ឱ ! លោកមេឆបោកអើយ ដូចខ្វះមនុស្សចឹង បងប្រុស អុី សុខឡេង អភិបាលរងខេត្ត ព្រះសីហនុ រវល់ការងារមូលដ្ឋានណាស់ ជួញស្បែកគោទទឹកហើយ ៕

បងប្រុស អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ត្រូវបានជនឆបោក បន្លំធ្វើជារូបគាត់ ទូរស័ព្ទទៅមីងបង្កើត « សុំខ្ចីលុយ ដោយប្រាប់មីងថាគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន បុកមនុស្សស្លាប់ ហើយត្រូវបង់លុយ ៥.០០០$ ទៅជនរងគ្រោះ !!!

អត្ថបទដើមទាំងស្រុង របស់បងប្រូស អុី សុខឡេង ផុសក្នុងគណនីហ្វ៊េសប៊ុកផ្ទាល់ខ្លួន ៖ ម៉ោងជាង ១១ ព្រឹកមិញនេះ មានជនឆបោកបានបន្លំជាខ្ញុំ ដោយប្រើលេខទូរស័ព្ទដូចខាងក្រោមនេះ ទូរស័ព្ទទៅមីងខ្ញុំបង្កើត « ដោយប្រាប់មីងខ្ញុំថា៖ គ្រោះថ្នាក់ចរាចរនៅលើផ្លូវល្បឿនលឿន បុកមនុស្សស្លាប់ ហើយត្រូវបង់លុយ ៥.០០០$ ទៅជនរងគ្រោះ។ ដូច្នេះសុំខ្ចីលុយ ៥.០០០$ » ។

មីងខ្ញុំស្ដាប់សម្លេងទៅដូចសង្ស័យថាមិនមែនជាខ្ញុំ ក៏ទូរស័ព្ទមកសួរខ្ញុំផ្ទាល់ ខណៈពេលដែលខ្ញុំទើបចេញពីសាលាខេត្តព្រះសីហនុ បន្ទាប់ពីខ្ញុំចប់ប្រជុំជាមួយគណៈប្រភិភូក្រសួងសាធារណការ និងដឹកជញ្ជូន។ លេខទូរស័ព្ទនេះ ខ្ញុំកំពុងឲ្យសមត្ថកិច្ចកំពុងស្រាវជ្រាវ។

បច្ចុប្បន្ននេះមានជនខិលខូចច្រើនណាស់ បានប្រើវិធីគ្រប់បែបយ៉ាង
ដើម្បីឆបោក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន៕ សូមអរគុណ🙏🏻

ឱ ! លោកមេឆបោកអើយ ដូចខ្វះមនុស្សចឹង បងប្រុស អុី សុខឡេង អភិបាលរងខេត្ត ព្រះសីហនុ រវល់ការងារមូលដ្ឋានណាស់ ជួញស្បែកគោទទឹកហើយ ៕

អត្ថបទដែលជាប់ទាក់ទង