Banner KNP Detail Top

ចោរឆក់_បងធំបងតូចអី នៅកំពង់សោមមិនសូវមានដូចខេត្តគេទេ ព្រោះប្រតិបត្តិការណ៌ចុះចាប់លឿន

ចោរឆក់_បងធំបងតូចអី នៅកំពង់សោមមិនសូវមានដូចខេត្តគេទេ ព្រោះប្រតិបត្តិការណ៌ចុះចាប់លឿន


ខេត្តព្រះសីហនុ- នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយ ដឹងថា កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវបង្ក្រាប ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) កាលពី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០០ និង ២០នាទី រំលងអាធ្រាត្រ នៅតាមបណ្តោយផ្លូវ ២៨មិថុនា មុខអាហារដ្ឋាន សំពៅមាស ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុមានករណី មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក BEAT ពណ៌ក្រហម-ស គ្មានផ្លាកលេខ បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ បុរសជនជាតិចិនម្នាក់ដែលកំពុងជិះម៉ូតូកង់បី រួចគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃដដែល ទើបឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ នៅចំណុច ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំពោះជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង