Banner KNP Detail Top

យុវជន ២ នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ជាមុខសញ្ញាចែកចាយគ្រឿងញៀន

យុវជន ២ នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ជាមុខសញ្ញាចែកចាយគ្រឿងញៀន

យុវជន ២ នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ជាមុខសញ្ញាចែកចាយគ្រឿងញៀន

ស្រុកគិរីវង់ : ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនី យ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីឯក ឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តតាកែវ។

កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកវរសេនីយ៍ទោ ហៀម ស្រីម អធិការរងទទួលការងារប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំកម្លាំងចេញល្បាតតាមគោលដៅ និងតាមភូមិសាស្រ្តមួយចំនួន លុះមកដល់ចំណុចខាងលិចកែងជុំមិត្ត ស្ថិតនៅភូមិពោធិ៍ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣វេលាម៉ោង ២១និង៥០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់រួមមាន÷
១/-ឈ្មោះ សែត វិត(ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម) ភេទ ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពោធិ ឃុំព្រះបាទជន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ សូមបញ្ជាក់មុខ សញ្ញា សែត វីត ជាមុខសញ្ញាទំនើង និងជាម្ចាស់ដាវផងដែរ ។
២/-ឈ្មោះ សែត កាង ភេទប្រុស អាយុ៣៧ឆ្នាំទីលំនៅភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ សមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមថ្លាព៌ណសចំនួន៥កញ្ចប់,ទូរស័ព្ទដៃចំនួន២គ្រឿង,,ម៉ូតូ១គ្រឿងម៉ាកអ៊ិចស៊ីទ័រ ព៌ណខៀវ គ្មានស្លាកលេខ;ដាវចំនួន២ដើម;ប្រាក់រៀលចំនួន១៧៩,៥០០រៀល;ថង់សំរាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន ។
កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង