Banner KNP Detail Top

បង្រ្កាបទីតាំងលួចបេីកល្បែង និងប្រមូលផ្តុំគ្នាជល់មាន់ និងចាក់ខ្លាឃ្លោក រួមនិងអាប៉ោងមួយកន្លែង

បង្រ្កាបទីតាំងលួចបេីកល្បែង និងប្រមូលផ្តុំគ្នាជល់មាន់ និងចាក់ខ្លាឃ្លោក រួមនិងអាប៉ោងមួយកន្លែងស្ថិតនៅសុខា ស្ពតក្លិប ជាប់ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ ៖ នៅ រសៀល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឆ្មក់បង្រ្កាបទីតាំងលួចបេីកល្បែងនិងប្រមូលផ្តុំគ្នាជល់មាន់និងចាក់ខ្លាឃ្លោករួមនិងអាប៉ោងមួយកន្លែងស្ថិតនៅ សុខា ស្ពតក្លិប ជាប់ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
ប្រតិបត្តិការឆ្មក់បង្រ្កាបទីតាំងល្បែងនេះ គេឃើញសមត្ថកិច្ចបានសែង ឬលេីកម៉ូតូរបស់អ្នកញៀនល្បែងចំនួន០៥គ្រឿងដាក់លើរថយន្តរបស់នគរបាលខណ្ឌមានជ័យ និងបានឃាត់ខ្លួនអ្នកញៀនល្បែងជាច្រើននាក់ផងដែរ ។
ពាក់ព័ន្ធក្នុងការចុះបង្រ្កាបអ្នកញៀនល្បែងនេះ សមត្ថកិច្ចមួយរូបបានមកហាមឃាត់អ្នកសារព័ត៍មានមិនឲ្យថតឬឡាយផ្ទាល់ ខណៈកម្លាំងនគរបាលចុះបង្ក្រាបបានជាក់ រួមនិងប្រមូលភ័ស្តុតាំងអស់ទៅហេីយ ។ ក្រុមអ្នកញៀនល្បែងនិងម៉ូតូចំនួន០៥គ្រឿងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង