Banner KNP Detail Top

ជនសង្ស័យម្នាក់ ធ្វេីសកម្មភាពលួចកាច់សោ.ក ម៉ូតូមួយគ្រឿង បានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួន ម្ចាស់ម៉ូតូដេញតាមបណ្តើរ ស្រែកចោរៗបណ្តើរ

ជនសង្ស័យម្នាក់ ធ្វេីសកម្មភាពលួចកាច់សោ.ក ម៉ូតូមួយគ្រឿង បានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួន ម្ចាស់ម៉ូតូដេញតាមបណ្តើរ ស្រែកចោរៗបណ្តើរ

ភ្នំពេញ ៖ កាលពី រសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ភោគ កុសល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិខ្នាចជើង ឃុំបឹងត្រាច់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។ ម៉ូតូដែលជនសង្ស័យលួចយកម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-8591 ។
ចំណែកជនរងគ្រោះ ឈ្មោះ ជា វីរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។
មុនកើតហេតុ គ្រាដែលគាត់ឌុបកូនទៅរៀន ឆ្លៀតឈប់ម៉ូតូចុះទៅដកលុយនៅផ្ទះវីង ហើយកូនក៏ចុះចេញពីម៉ូតូ ចាក់ទាំងសោ ក ដោយរវល់តែចូលផ្ទះវីង ស្រាប់តែជនសង្ស័យដើរទៅកាច់សោ.កម៉ូតូជិះរត់គេច ភ្លាមៗនោះរូបគាត់បានស្រែកឆោឡោធ្វើឱ្យអ្នកជិតខាងជួយដេញតាមបណ្តើរ ស្រែកបណ្តើរ រត់ឆ្លងទៅផ្លូវជាតិលេខ៣ ឆ្ពោះឡើងស្ពានអាកាសចោមចៅ ដល់ចំណុចលើស្ពានជ្រុងខាងកើតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ បានពលរដ្ឋជួយស្ទាក់ព័ទ្ធចាប់ខ្លួនបានតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង