បុរសម្នាក់បាត់ខ្លួន៣ថ្ងៃ ប្រទះឃើញចងក សម្លាប់ខ្លួន នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅរសៀល ថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៥ឋិតក្នុងភូមិទឹកថ្លាសង្កាត់ ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ។
សពរងគ្រោះមានឈ្មោះ រឹម ប៊ុនរឿង អាយុ ៥៣ ឆ្នាំរស់នៅភូមិ ២ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ។ ចំណែកប្រពន្ធឈ្មោះនៅ សុផារី អាយុ៤៣ ឆ្នាំ មានកូនពីរនាក់ តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធថា ក្រោយពីបាត់ប្ដីរយៈពេលបីថ្ងៃមកគាត់ក៏បានដើររកហើយដាក់ពាក្យបណ្ដឹងនិងដាក់រូបថតតាមប៉ុស្តិ៍ប៉ូលិសនិងលេខទូរស័ព្ទដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកប្ដីរបស់គាត់។
ប្រពន្ធរបស់គាត់បានមកដាក់ពាក្យបណ្ដឹងនិងរូបថតដើម្បីស្វែងរកប្ដីរបស់គាត់មែន។
យោងតាមការសាកសួររបស់ប្រពន្ធថា ប្ដីរបស់គាត់បានហូបស្រាអស៎រយៈពេល១០ឆ្នាំមកហើយ អាចសង្ស័យប៉ះពាល់ដល់សរសៃប្រសាទរហូតមកនៅវេលាម៉ោង ៤និង២៣ នាទីរសៀលថ្ងៃកើតហេតុមានប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ក៏ចុះបត់ជើងតូចបានប្រទះឃើញបុរសដូចភិនភាគដែលស្ត្រីខាងលើបានដាក់រូបថតក៏បានចុះទៅដល់កន្លែងកើតហេតុបានទូរស័ព្ទប្រាប់ស្ត្រីជាប្រពន្ធមកពិនិត្យមើលឃើញថាសពបុរសរងគ្រោះពិតជាប្ដីរបស់គាត់ដែលបាត់ខ្លួនមែន។
នៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យរួចរាល់និងសន្និដ្ឋានថា សពរងគ្រោះពិតជាយកខោរបស់ខ្លួនចងកសម្លាប់ដោយខ្លួនឯងមែន ដោយនៅលើដងខ្លួនគ្មានស្លាកស្នាមនិងអំពើរឃាតកម្ម ហើយក៏បានប្រគល់សាកសពទៅដល់បងប្អូននិងប្រពន្ធដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕