នារីវ័យក្មេងម្នាក់ ត្រូវបានបុរសម្នាក់បបួលផឹកស្រារហូតស្រវឹង ហើយក៏តាមដល់បន្ទប់ទឹក រួចធ្វើសកម្មភាពចាប់ស្រាតខោអាវប៉ុនប៉ងរំលោភ ខណៈ
នារីវ័យក្មេងម្នាក់ ត្រូវបានបុរសម្នាក់បបួលផឹកស្រារហូតស្រវឹង ហើយក៏តាមដល់បន្ទប់ទឹក រួចធ្វើសកម្មភាពចាប់ស្រាតខោអាវប៉ុនប៉ងរំលោភ ខណៈពេលនាងស្រវឹង បង្កឱ្យមានការភ្ញាក់ផ្អើល
ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ទឹក ក្បែរអាហារដ្ឋានពេលរាត្រី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នារីរងគ្រោះវ័យក្មេងនេះ មានអាយុ១៦ឆ្នាំ មុខរបរអ្នករត់តុនៅហាងមួយកន្លែង បច្ចុប្បន្នស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកបុរសសង្ស័យវិញមានឈ្មោះ លីន គឹមហុង អាយុ៣១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រស់នៅបច្ចុប្បន្នផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
នៅមុនពេលកើតហេតុ មានបុរស២នាក់បាននាំគ្នាទៅអង្គុយផឹកស៊ីនៅហាងមួយកន្លែង ព្រមទាំងបានបបួលនារីរងគ្រោះដែលត្រូវជាអ្នករត់តុនៅក្នុងហាងនោះ មកផឹកមួយកែវ២កែវជាមួយខ្លួន ហើយដោយសារជនទាំង២នាក់នេះជាភ្ញៀវ ទើបនាងយល់ព្រមផឹកជាមួយទៅ។ បន្ទាប់មក ពួកគេបានបង្ខំនាងអោយជល់កែវរហូតដល់នាងស្រវឹង ដោយនារីរងគ្រោះផឹកច្រើនពេក ក៏ដើរចូលទៅក្នុងបន្ទប់ទឹក តែត្រូវបានជនសង្ស័យដើរតាមពីក្រោយ ដើម្បីជូននាងទៅបន្ទប់ទឹកជាមួយគ្នា តែគ្រានោះក៏មានបុគ្គលិកស្រីម្នាក់ដើរតាមពីក្រោយ ព្រោះតែបារម្ភ ដោយសារឃើញមិនទំនង។
នារីរងគ្រោះបានទៅបន្ទប់ទឹកម្តងទៀត ជាលើកទី២ តែលើកនេះជនសង្ស័យបានដើរតាមពីក្រោយ ព្រមទាំងបានចូលបន្ទប់ទឹកជាមួយនាងទៀត រួចក៏ធ្វើសកម្មភាពស្រាតសម្លៀកបំពាក់នាងចេញប៉ុនប៉ងរំលោភ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែត្រូវបានបុគ្គលិកដូចគ្នាមានការសង្ស័យ ព្រោះឃើញទៅបន្ទប់យូរពេក ក៏តាមទៅមើល ហើយក៏ទាន់ស្តែងនឹងភ្នែក ខណៈជនសង្ស័យនេះ កំពុងធ្វើសកម្មភាពតែម្ដង។ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ដោយផ្លោះពីបង្គន់កើតហេតុទៅបង្គន់បន្ទាប់ទៀត តែត្រូវបានក្រុមបុគ្គលិកលើកទូរស័ព្ទថតបានពីសកម្មភាពរបស់ជនសង្ស័យ ព្រមទាំងបានប្រាប់សន្តិសុខអោយជួយឃាត់ជនសង្ស័យ តែម្តង។ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យ និងនារីរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕