Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ ២៨ មិថុនា មុខអាហារដ្ឋាន សំពៅមាស ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស «ឆ.ក់» មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក BEAT ពណ៌ក្រហមលាយស គ្មានផ្លាកលេខ បានធ្វើសកម្មភាព ឆ.ក់យកកាបូបស្ពាយ បុរសជនជាតិចិនម្នាក់ ដែលកំពុងជិះម៉ូតូកង់បីរួចគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយនាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។ ចំណែកកាបូប និងសម្ភារៈមួយចំនួនត្រូវបានសមត្តកិច្ចប្រគល់ឲ្យជនរងគ្រោះវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង