Banner KNP Detail Top

ពិតជាសាហាវ ឃោរឃៅ អសីលធម៌ពេកហើយ ខ្លួនជានាយនគរបាលជាតិ ចេះដឹង មន្ត្រីអនុវត្តច្បាប់ បែរជាមានចរិកព្រៃផ្សៃ ធ្វើទារុណកម្ម ហិង្សាលើភរិយា

ពិតជាសាហាវ ឃោរឃៅ អសីលធម៌ពេកហើយ ខ្លួនជានាយនគរបាលជាតិ ចេះដឹង មន្ត្រីអនុវត្តច្បាប់ បែរជាមានចរិកព្រៃផ្សៃ ធ្វើទារុណកម្ម ហិង្សាលើភរិយា

ភ្នំពេញ : ពិតជាសាហាវ ឃោរឃៅ អសីលធម៌ពេកហើយ ខ្លួនជានាយនគរបាលជាតិ ចេះដឹង មន្ត្រីអនុវត្តច្បាប់ បែរជាមានចរិកព្រៃផ្សៃ ធ្វើទារុណកម្ម ហិង្សាលើភរិយា ដែលទើបតែមានកូនខ្ចី អាយុ២ ខែ ។ បើមើលវីដេអូឃ្លីប នៃសកម្មភាព ប្តីប្រើហិង្សាលើភរិយា ក្នុងបន្ទប់ ប្រមាណជា៥នាទី និង៨វិនាទី គឺប្រេីអំពេីហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រើពាក្យសម្តីដៀលជេម្រាយ ប្រមាថ ដៀលពូជ វាយ ទាត់ ធាក់ ធ្វើអោយភរិយាជាកូនខ្ចី មានការតក់ស្លុត បំផុត។
បើយោងតាម គណនី facebook មួយមានឈ្មោះថា (Nhoem Sokleng) អាចភរិយា ស្ត្រីរងគ្រោះ បានសរសេរថា, អនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រេីអំពេីហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រេីរពាក្យសម្តីដៀលជេម្រាយ ប្រមាថ ដៀលពូជ ងែងហង… សូមច្បាប់ជួយរកអោយនាងខ្ញុំយុត្តិធម៍ផង គណនីដដែល បានបន្តថា, នាងខ្ញុំរងអំពេីហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី 2ខែរហូតកូនដល់បច្ចុប្បន្ន, រងសំពាធ សតិអារម្មណ៍រហូត ប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ ។
នាងបានសរសេរថា, អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទេីបមកដល់ចំនុចនេះ គិតថាបងនឹងកែប្រែ តែចុងក្រោយបងមិនស្គាល់កំហុស អូនលះបង់ទាំងជីវិតអូន នឹងកូន ដេីម្បីបង… តេីបងដែរស្រលាញ់អូនខ្លះទេ…. ? ។
សូមបញ្ជាក់ថា, មានវីដេអូ១ឃ្លីបទៀត ប្រមាណជា៩វិនាទី គឺបុរសជាប្តី ជាមន្ត្រីនគរបាល បានកាន់កាំភ្លើង សំឡុតបាញ់សម្លាប់ប្រពន្ធ បង្ហាញពីភាពកាចសាហាវ ឃោរឃៅ ដែលច្បាប់ មិនត្រូវអត់អោនបាន ជាដាច់ខាត សូមសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ ចាត់វិធានការក្នុងរឿងនេះ ដើម្បីផ្តល់ភាពយុត្តិធម៌បដល់ ភរិយាជាជនរងគ្រោះ ដោយស្នាដៃប្តី ជាមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ និងជាបទល្មើសជាក់ស្តែង ទោះមិនទាន់មានពាក្យបណ្តឹង ក៏អាចចាត់ការបាន ខណៈមានតម្រុយពិរុទ្ធភាព តាមរយៈវីដេអូឃ្លីប ដែលជនរងគ្រោះ បានបង្ហោះ ជាមួយស្លាកស្នាម ហើមជាំមុខ មាត់ ដងខ្លួន ជើង ដែលជនកំណាចរូបនេះធ្វើទារុណកម្ម ដោយហិង្សា។
សូមបញ្ជាក់ថា , ពាក់ព័ន្ធនឹងអំពើឃោរឃៅដ៏សាហាវនេះ សារព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោក ជា ប៊ុនថេង ជាមន្ត្រីនគរបាលពាក់ស័ក្តិពីរ នៅក្រសួងមហាផ្ទៃ ដោយគ្មានលេខទូរស័ព្ទ ៕

អត្ថបទដែលជាប់ទាក់ទង