Banner KNP Detail Top

ករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ នៅខេត្តកណ្តាល

ករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ នៅខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ហេតុការណ៍នេះកើតឡើងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ចំណុចភូមិតាដោល១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០៤នាក់៖
១-ឈ្មោះ វី បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ រាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
២- ឈ្មោះអាន រ័ត្ន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរជាងផ្សារដែក។
៣-ឈ្មោះ រ៉េន សុជាតា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជប់ព្រីង ឃុំថ្មី ស្រុកត្រពាំងរោទ៍ ខេត្តស្វាយរៀង មុខរបរមិនពិតប្រាកដ។
៤-ឈ្មោះ ប៉ា សុខណេង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតាដោល១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យករួមមាន៖
១- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០៣កញ្ចប់មធ្យម០២ តូច០១។
២-ទូរសព្ទដៃម៉ាកអិនចុចពិល ចំនួន ០២ គ្រឿង
៣- ឧបករណ៍ប្រើប្រាស់ថ្នាំញៀន។
តាមសមត្ថកិច្ចឱ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍អំពៅព្រៃ និង កម្លាំងប្រជាការពារ បានចេញល្បាតតាមភូមិសាស្រ្ត ពេលដល់នៅចំណុចទីតាំងខាងលើ ក៍បានជួបជាមួយជនសង្ស័យចំនួន បួននាក់កំពុងនៅក្នុងខ្ទមទុកចោល។ ឃើញដូចនោះកម្លាំងសមត្ថកិច្ចក៌បានជិះចូលសួរនាំ ហើយរកឃើញថ្នាំញៀនចំនួន ០៣បញ្ចប់ ក្នុងនោះមួយកញ្ចប់ រកឃើញនៅក្នុងហោប៉ៅខោមុខខាងឆ្វេង ចំណែកពីរកញ្ចប់ទៀតនៅក្បែរខ្ទមដែរជនសង្ស័យបានបោះចោលនៅក្បែរនោះ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៌ឃាត់ខ្លួនជនសង្ស័យខាងលើរួមនឹងវត្ថុតាងនៅហ្នឹងកន្លែងកើតហេតុតែម្តង។
បន្ទាប់មកកម្លាំងសមត្ថកិច្ចក៍បាននាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាង មកកាន់ផ្នែកជំនាញដើម្បីសាកសួរបន្ត។
ជនសង្ស័យឈ្មោះ វី បញ្ញា បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពី មនុស្សប្រុសម្នាក់នៅទំនប់ឆ្កែឆ្គួត ស្ថិតក្នុងភូមិ ព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅក្នុងតម្លៃចំនួន ១០០,០០០ រៀល(ដប់ម៉ឺនប្រាំរៀល)ដើម្បីយកទៅលក់បន្តនិងទុកប្រើប្រាស់។ ក្រៅពីប្រើប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។ បន្ទាប់ពីសួរនាំរួចជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង