Banner KNP Detail Top

ករណីឃាតកម្ម! សម្លាប់មនុស្សឆ្នាំ២០០៩ ទើបឆ្នំា២០២៣នេះចាប់បានហើយ រួចរត់គេចខ្លួនអស់រយៈពេលជាង១០ឆ្នាំ

ករណីឃាតកម្ម! សម្លាប់មនុស្សឆ្នាំ២០០៩ ទើបឆ្នំា២០២៣នេះចាប់បានហើយ រួចរត់គេចខ្លួនអស់រយៈពេលជាង១០ឆ្នាំ

មណ្ឌលគិរី : កាលពី ថ្ងៃទី ២៣ មិនា ឆ្នំា២០២៣នេះ សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានចាប់ខ្លួនបុរសម្នាក់តាមដីកា របស់តុលាការនៅចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី បន្ទាប់ពីជននេះបានប្រព្រឹត្តអំពើមនុស្ស ឃាត ហើយរត់គេចខ្លួនអស់រយៈពេលជាង១០ឆ្នាំ ។
ជនជាប់ចោទឈ្មោះ ឡេង លិញ ហៅ ឡេង ធឿន អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ រងការចោទពីបទ ឃាតកម្មគិតទុក ជាមុន , ប្រើប្រាស់អាវុធ និងសម្លៀកបំពាក់ឯកសណ្ឋានខុសបទបញ្ជា ប្រព្រឹត្តនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគីរី កាលពីថ្ងៃទី២៩ កុម្ភៈឆ្នាំ២០០៩ ។
ក្រោយការចាប់ខ្លួនសមត្ថកិច្ចខេត្តមណ្ឌលគិរី ក៏បានផ្ទេរជនសង្ស័យទៅឲ្យអង្គភាពសាម៉ី គឺស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង