Banner KNP Detail Top

ខឹងរឿងមិនឱ្យចូលវត្ត វាយចៅអធិការព្រះជន្មជាង៧០ព្រះវស្សា បណ្តាលឲ្យរងរបួស ត្រូវត្រង់ព្រះកេសចំនួន៣កន្លែង និងថ្ពាល់ចំហៀងខាងស្ដាំ១កន្លែង នៅតាកែវ

ខឹងរឿងមិនឱ្យចូលវត្ត វាយចៅអធិការព្រះជន្មជាង៧០ព្រះវស្សា បណ្តាលឲ្យរងរបួស ត្រូវត្រង់ព្រះកេសចំនួន៣កន្លែង និងថ្ពាល់ចំហៀងខាងស្ដាំ១កន្លែង នៅតាកែវ

ខេត្តតាកែវ ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យុវជនម្នាក់ប្រើថ្នាំញៀន បានវាយទៅលើព្រះធិការវត្ត មានព្រះជន្មាយុជាង៧០ព្រះវស្សា ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលស្រុកបាទី ខេត្តតាកែវ ធ្វើការចាប់ខ្លួន យកទៅចាត់ការតាមច្បាប់ ដើម្បីកុំឱ្យរាតត្បាតក្នុងភូមិស្រុក ។
ជនសង្ស័យ ឈ្មោះ គង់ ណែត ភេទប្រុស អាយុ២៦ឆ្នាំ (ជាជនញៀនថ្នាំ) រស់នៅភូមិក្រាំប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។
បើតាមសមត្តកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ជនសង្ស័យប្រើប្រាស់ថ្នាំញៀ.នខាងលើនេះ បានធ្វើសកម្មភាពវា.យព្រះសង្ឃព្រះនាម វាល់ លិន ព្រះជន្ម៧១ ព្រះវស្សា ដែលជាព្រះចៅអធិការគង់នៅវត្តប្រាសាទមានជ័យ ស្ថិតក្នុងភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យមានរបួសស្នាម ទើបត្រូវចាប់ខ្លួន ។
ជនសង្ស័យជាមនុស្សញៀនថ្នាំ ហើយតែងអុកឡុកក្នុងទីអារាម ក៏ត្រូវបានព្រះអធិការដេញការពារមិនឲ្យចូលវត្ត ពេលនោះទើបរូបគេខឹងហើយ ក៏ប្រើអំពើហិង្សា វាយទៅលើព្រះសង្ឃ បណ្តាលឲ្យរងរបួសត្រូវត្រង់ព្រះកេសចំនួន៣កន្លែង និងថ្ពាល់ចំហៀងខាងស្ដាំ១កន្លែង រួចគេចខ្លួន ។
ក្រោយកើតហេតុ លោកអធិការស្រុកបាទី ចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដូង ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង