Banner KNP Detail Top

ជនសង្ស័យ៣នាក់ រួមទាំងស្រីស្នេហ៍ទាំងអស់ ៦នាក់ ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទ១គ្រឿង ពីនារីម្នាក់

ជនសង្ស័យ៣នាក់ រួមទាំងស្រីស្នេហ៍ទាំងអស់ ៦នាក់ ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទ១គ្រឿង ពីនារីម្នាក់

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ខែមិនា ឆ្នាំ ២០២៣ ជនសង្ស័យ៣នាក់រួមទាំងស្រីស្នេហ៍ទាំងអស់៦នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌ ពោធិ៍សែនជ័យ សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆ.ក់ទូរស័ព្ទ១គ្រឿង ពីនារីម្នាក់ នៅក្នុងសង្កាត់ចោមចៅទី១ ហើយ បានទៅសំងំលាក់ខ្លួនសោយសុខជាមួយស្រីស្នេហ៍ នៅក្នុងបន្ទប់ខុនដូរការឃាត់ខ្លួនជនសង្ស័យនេះ នៅចំណុចក្នុងបន្ទប់ខុនដូលេខ ១០០៤ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទបានប្រមាណជាង៤ម៉ោង ។

ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះឃាម សុខបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល (ម្តុំសេះស) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (ជាអ្នកឌុប) ២-ឈ្មោះអ៊ុន លីរ៉ាវុធ អាយុ១៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (ជាអ្នកឆ.ក់) និង៣-ឈ្មោះវិរៈ ដារូ អាយុ១៦ឆ្នាំ ជាចុងភៅ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (បក្សពួកឃាត់ ក្នុងបន្ទប់) ។ ចំណែកនារី៣នាក់ដែលជាស្រីស្នេហ៍មិនពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច នាំខ្លួនសាកសួរផងដែរ។
នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០២៣ ជនសង្ស័យ មានគ្នា២នាក់បានជិះម៉ូតូ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JM-3695 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone XS Max ពីនារីម្នាក់កំពុងជិះម៉ូតូនិយាយទូរស័ព្ទនៅតាមដងផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ។ នៅក្នុងសកម្មភាពជនសង្ស័យឆ.ក់បានសម្រេចយកទូរស័ព្ទទៅលក់បាន៧០ដុល្លារ ហើយក៏បាននាំគ្នាទៅសំងំលាក់ខ្លួននៅក្នុងបន្ទប់ខុនដូរ ជាមួយស្រីស្នេហ៍ម្នាក់មួយ ។ បន្ទាប់ពីត្រូវចោរឆ.ក់ជនរងគ្រោះឈ្មោះ សាយ ស្រីផល អាយុ១៨ ឆ្នាំ មុខរបរលក់ដូរ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ហើយនគរបាលមូលដ្ឋានក៍បានសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យបានស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជនសង្ស័យ រួមទាំងស្រីស្នេហ៍ដល់បន្ទប់ខុនដូរតែម្តង ។ ជនសង្ស័យ រួមទាំងស្រីស្នេហ៍ ត្រូវបាននគរបាលនាំខ្លួនទៅកាន់អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង