ជនបរទេសមួយរូប (អឺរ៉ុប) អាយុ៨២ឆ្នាំ បានឈ្លក់ទឹកសមុទ្រស្លាប់
ជនបរទេសមួយរូប (អឺរ៉ុប) អាយុ៨២ឆ្នាំ បានឈ្លក់ទឹកសមុទ្រស្លាប់
ខេត្តព្រះសីហនុ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីមានករណីជនបរទេសមួយរូប (អឺរ៉ុប) អាយុ៨២ឆ្នាំ បានឈ្លក់ទឹកសមុទ្រស្លាប់ នៅពេលជនរងគ្រោះចុះលេងទឹកសមុទ្រ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ កាលពី ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣នេះ។
មុនពេលកើតហេតុគេឃើញជនរងគ្រោះចុះលេងទឹកសមុទ្រ ស្រាប់តែឈ្លក់ទឹកបង្កការភ្ញាក់ផ្អេីលតែម្តង។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែជនរងគ្រោះ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា បានដាច់ខ្យល់បាត់ហើយ។
ជនរងគ្រោះជាជនបរទេសនេះ ត្រូវបានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដេីម្បីធ្វេីកោសល្យវិច្ចយ័បន្តតាមនីតិវិធី៕